ក្នុងខែឧសភា ឆ្នាំ២០២៦, CDC អនុម័តគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ៥៧០ លានដុល្លារ

2026/06/12 05:03:17 pm        194

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦, បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៧ មានទុនវិនិយោគប្រមាណ ៥៧០ លានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគលើវិស័យឧស្សាហកម្មមាន ៣៦៣ លានដុល្លារ, វិស័យកសិកម្ម និងកសិ-ឧស្សាកម្ម ៥០ លានដុល្លារ និងលើហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានទឹកប្រាក់ ១៥៧ លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២៦ ក្នុងនោះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី គម្រោងវិនិយោគសរុបចំនួន ៣៧ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណ ៥៧០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ ២៦ ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៧ ខាងលើនេះ មានគម្រោងចំនួន ២៩ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៤៤ លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៣ ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលក្នុងនោះគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៦, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២ និង គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១។ ដោយឡែកគម្រោងដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៨ ក្នុងទំហំទុនវិនិយោគប្រមាណ ២៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ ២,២ ពាន់កន្លែង។

ចំណែកប្រភពទុនដែលឈានមុនគេ ក្នុងនោះវិនិយោគិនកម្ពុជា មានទុនវិនិយោគប្រមាណ ៦៧ ភាគរយ, ចិនជាង ១៥ ភាគរយ, ហូឡង់ជិត ៧ ភាគរយ, សឹង្ហបុរីជិត ៥ ភាគរយ, កោះ Mashall ជាង ២ ភាគរយ, កោះ Samoa ជាង ១ ភាគរយ, ឥណ្ឌាជិត ១ ភាគរយ, ថៃ ០,៥៦ ភាគរយ, ជប៉ុន ០,៥៤ ភាគរយ និងកោះ British Virgin ប្រមាណ ០,៣៦ ភាគរយផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm