លីគនារីបន្ដការប្រកួតចុងសប្ដាហ៍នេះ ក្រោយក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ភារកិច្ចដោយជោគជ័យ

2026/06/12 10:57:50 am        123

ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារី ឆ្នាំ២០២៦ នឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះ ក្រោយសម្រាកកំឡុង FIFA Day ជាមួយបេសកកម្មដ៏ជោគជ័យរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។

ជាមួយការត្រឡប់មកវិញ នៃលីគនារីនេះដែរ នឹងត្រូវចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ ជុំទី២ សម្រាប់ក្រុមនីមួយៗ នៅក្នុងសប្ដាហ៍ទី៨ ដ្បិតការប្រកួតសប្ដាហ៍ទី៧ ត្រូវនឹងកម្មវិធីប្រកួតសន្សំពិន្ទុបញ្ចប់ជុំទី១ ត្រូវបានលើកពេល ទៅប្រកួតនាពាក់កណ្ដាលសប្ដាហ៍ក្រោយ។

សម្រាប់កម្មវិធីប្រកួតចុងសប្ដាហ៍នេះ រួមមាននៅថ្ងៃទី១៣ ខែមិថុនាស្អែកមាន ១ប្រកួត រវាងក្រុម XO United និងក្រុមវិសាខា នៅកីឡដ្ឋាន ISI Park ក្រោយជំនួបជើងទី១ វិសាខាឈ្នះ ៤-០ ។ រីឯនៅថ្ងៃទី១៤ ខែមិថុនា មានការប្រកួត ៣គូ ក្នុងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលចាញ់ភ្នំពេញក្រោន ៣០-១ កាលពីជើងទី១ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមការពារជើងឯកវិញម្ដង នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំ។

ចំណែកក្រុមបឹងកេត ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅទីលានហ្វឹកហាត់បឹងកេត ក្រោយរងបរាជ័យក្រៅដី ៣-៦ កាលពិីជើងទី១ និងក្រុមសៀមរាបអេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏វិញម្ដង ក្រោយប្រកួតជើងទី១ ស្មើគ្នា ១-១។

គួរដឹងថា កំឡុងពេលសម្រាកប្រកួត FIFA Day ប្រចាំខែមិថុនា ក៏មានការប្រមូលផ្ដុំក្រុមជម្រើសជាតិនារីកម្ពុជា និងបានចូលរួមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួត នៅប្រទេសឥណ្ឌូនេស៊ី ដោយក្រុមកីឡាការិនីកម្ពុជាំ ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមសិង្ហបុរី ៥-០ និងប្រកួតស្មើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-១ កាលពីថ្មីៗកន្លងទៅ៕អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍

2026/06/14 02:52:54 pm
​អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
2026/06/14 02:47:13 pm
​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
2026/06/14 01:36:49 pm
​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am