អាជ្ញាធររាជធានី ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតតាមផ្ទះ ខណៈទូទាំង​ប្រទេស​ចែកបាន​ជាង​៣០ភាគរយ

2022/04/25 07:14:43 pm        790

ភ្នំពេញ៖ អាជ្ញាធររាជធនីភ្នំពេញ បន្តចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតតាមខ្នងត្រៀម​ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ខណៈដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួនជាង ៣០ភាគរយ។

ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) កំពុងសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​មានសកម្មភាពចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅទូទាំងប្រទេស លោក ឆេក ជៀក ចៅសង្កាត់ទួលទំពូងទី១ ​ក្នុងខណ្ឌចំការមន ​រាជធានីភ្នំពេញប្រាប់BTV Newsឲ្យដឹងថា ដើម្បីឲ្យ​ដំណើរ​ការ​បោះឆ្នោតឃុំ-សង្កាត់​នាពេលខាងមុខប្រព្រឹត្តទៅតាមផែនការ អាជ្ញាធរបានសហការ​ជាមួយ គឃ.សប ក្នុងការរៀបចំក្រុមការងារចុះចែកប័ណ្ណព័ត៌មាន​អ្នកបោះឆ្នោតជូនប្រជាពលរដ្ឋ​តាមខ្នងផ្ទះនីមួយៗ សម្រាប់ជាការក្រើនរំលឹកអំពីការអញ្ជើញប្រជាពលរដ្ឋចូលរួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

លោម ឆេង ជៀក បានបញ្ជាក់ថា ការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋ ក្នុង​គោលបំណង​ឲ្យប្រជាពលរដ្ឋជ្រាបអំពីព័ត៌មានផ្ទាល់ខ្លួន និងជាពិសេសការិយាល័យ​បោះឆ្នោត​ជាដើម។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណព័ត៌មាន លើកឡើងថា ការរៀបចំប័ណ្ណព័ត៌មាន​នេះ​ជាការបង្កលក្ខណៈងាយស្រួល និងផ្តល់ព័ត៌មានកាន់តែលម្អិតរបស់ពួកគាត់សម្រាប់ត្រៀម​ចូលរួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

បន្ទាប់ពីការចុះចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស គ.ជ.ប នឹងឈានទៅរកការត្រៀម​ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ខណៈការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ​ខែមិថុនា ខាងមុខនេះ៕អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm