កម្ពុជា ស្ថិតក្នុងពូលA នៃវគ្គជម្រុះ MLBB ដើម្បីប្រជែងកៅអីកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន

2026/06/12 11:20:30 am        234

ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា នឹងត្រូវចូលរួមការប្រកួតជម្រុះវិញ្ញាសា Mobile Legends: Bang Bang(MLBB) ដើម្បីប្រជែងកៅអីកីឡាអាស៊ី(Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាចុងខែសីហាខាងមុខ។

ជាមួយបេសកកម្មនេះដែរ ក្រុម E-Sports កម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលស្ថិតក្នុងពូលA ចំនួន ៨ប្រទេស រួមមានកម្ពុជា ហ្វីលីពីន ឥណ្ឌូនេ៊សី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី និងវៀតណាម។

ការប្រកួតជម្រុះពូលA នេះ នឹងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនាខាងមុខ ដើម្បីជ្រើសរើសក្រុមខ្លាំងៗ ៥ប្រទេស ដែលមានពិន្ទុខ្ពស់ជាងគេ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុមតំណាង ៧ប្រទេស ដែលឆ្លងកាត់ការប្រកួតជម្រុះ ៣ពូលផ្សេងទៀត សរុប ១២ប្រទេស ដែលត្រូវឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន។

ទន្ទឹមជាមួយការត្រៀមបង្ហាញខ្លួនលើកដំបូងរបស់កីឡាអេឡិចត្រូនិកក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះដែរ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមចូលរួមប្រកួតប្រជែង ដើម្បីឈានទៅជុំផ្ដាច់ព្រ័ត្រកីឡាអាស៊ី និងការស្វែងរកមេដាយជូនជាតិមាតុភូមិផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍

2026/06/14 02:52:54 pm
​អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
2026/06/14 02:47:13 pm
​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
2026/06/14 01:36:49 pm
​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am