លោក Richard Weitz អ្នកជំនាញសន្តិសុខអន្តរជាតិនៅមហាវិទ្យាល័យការពារជាតិណាតូ បានប្រាប់សារព័ត៌មាន Al Jazeera ថា លោក Trump ទំនងជាបានអនុវត្តយុទ្ធសាស្ត្រ «បង្កើនភាពតានតឹង ដើម្បីបន្ធូរបន្ថយភាពតានតឹង» ជាមួយអ៊ីរ៉ង់។

លោក Weitz បាននិយាយថា «គំនិតនេះ ប្រសិនបើអ្នកមានជម្លោះកម្រិតមធ្យម ឬជម្លោះខ្លាំង ដូចជាជម្លោះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដើម្បីបង្ខំឱ្យសង្គ្រាមនេះបញ្ចប់អ្នកអាចគំរាមកំហែងបង្កើនភាពតានតឹង»។
លោកបាននិយាយថា «ជាក់ស្តែង នោះគឺជាគោលបំណងនៃការវាយប្រហារជុំចុងក្រោយរបស់សហរដ្ឋអាមេរិក ជាការគំរាមកំហែងរបស់លោកប្រធានាធិបតី Trump ដើម្បីដណ្តើមយកកោះនានានៅក្នុងប្រទេសអ៊ីរ៉ង់ និងអ្វីៗផ្សេងទៀត ហើយរឿងនេះអាចដំណើរការទៅបាន»។
លោកបាននិយាយបន្ថែមថា «ខ្ញុំគិតថា យើងនៅតែមានភាពមិនប្រាកដប្រជាមួយចំនួនអំពីអ្វីដែលត្រូវបានព្រមព្រៀងគ្នាច្បាស់លាស់ និងរបៀបដែលនឹងត្រូវបានអនុវត្ត»។
