មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល

2026/06/12 01:23:09 pm        100

កីឡាករជឺជីតស៊ូកម្ពុជា មឿនលីម សុបញ្ញា ហាក់សោកស្ដាយ ដែលភ្លាត់នៅវគ្គផ្តាច់ព្រ័ត្រ ធ្វើឲ្យខ្លួនទទួលបានត្រឹមមេដាយប្រាក់ ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកសាលវិទ្យាល័យពិភពលោក (FISU ឆ្នាំ២០២៦ នៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល ក្នុងសប្ដាហ៍នេះ។

ក្នុងនាមអត្តពលិកតំណាងកម្ពុជា សុបញ្ញា ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករអាល្លឺម៉ង់ ឲ្យចុះចាញ់ដោយឃ្លេដៃ ត្រឹមរយៈពេល ១នាទី និង ២០វិនាទី ហើយបន្ដផ្ដួលកីឡាករថៃ ឲ្យសុំចុះចាញ់ដោយឃ្លេដៃដូចគ្នា ក្នុងរយៈពេល ៣នាទី និង ៣៦វិនាទី។

ប៉ុន្ដែអ្វីដែលសោកស្ដាយ គឺនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានបើកការនាំមុខលើកីឡាករម្ចាស់ផ្ទះប្រេស៊ីល ស្ទើរពេញមួួយការប្រកួត តែដោយសារការភ្លាត់នៅចុងម៉ោង នាំឲ្យរូបគេ បរាជ័យដោយពិន្ទុទាំងប្រផិតប្រផើយ និងទទួលបានត្រឹមមេដាយប្រាក់តែម្ដង។

ក្រោយចប់ការប្រកួត សុបញ្ញា បានលើកឡើងថា គោលដៅរបស់ខ្លួន គឺយកមេដាយមាសមកផ្ទះវិញ ប៉ុន្តែគេបានបង្កើតកំហុសខ្លះនៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះ បញ្ញា នឹងរៀនពីបទពិសោធន៍នេះ ហើយត្រលប់មកវិញឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតបន្ទាប់។

បែបនេះក្ដី ថ្នាក់ដឹកនាំសហព័ន្ធកីឡជឺជីតស៊ូកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការបង្ហាញសម្ត្ថភាពដ៏លេចធ្លោ និងមេដាយប្រាក់ជើងឯកពិភពលោកដ៏សក្តិសមសម្រាប់កម្ពុជា ដែលជាកម្លាំងចិត្តមួយសម្រាប់ សុបញ្ញា ត្រៀមចូលរួមការប្រកួតធំៗជាបន្ដបន្ទាប់ទៀត នៅប្រទេសជប៉ុន និងកាហ្សាក់ស្ថាន នាខែក្រោយ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1
ប្រធាន FIFA អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហាទិដ្ឋាការ ខណៈបាល់ទាត់ពិភពលោកចាប់ផ្តើមក្រោមរូបភាពចម្រូងចម្រាស
2026/06/12 12:00:55 pm        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ កូរ៉េខាងត្បូងបើក​ការប្រកួត​បាន​យ៉ាង​ល្អ​យកឈ្នះឆែក
2026/06/12 11:28:33 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបង្កើតបច្ចេកវិទ្យា AI ជួយសម្រួលការងារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

2026/06/12 03:23:40 pm
​លោក TRUMP បង្កើនវោហាសាស្ត្ររបស់លោកទាក់ទងនឹងការដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់
2026/06/12 03:23:12 pm
​កូនប្រុស៖ អ៊ីស្រាអែលដោះលែងសហស្ថាបនិកក្រុមហាម៉ាស បន្ទាប់ពីត្រូវឃុំខ្លួនរយៈពេល ២ឆ្នាំ
2026/06/12 03:19:14 pm
​លោក Darchiev៖ លោក TRUMP មានសមត្ថភាពធ្វើការសម្រេចចិត្តដ៏ជោគជ័យក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក
2026/06/12 03:15:13 pm
​ប្រធានាធិបតីលីបង់គូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាពជាមួយអ៊ីស្រាអែល
2026/06/12 03:11:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/12 07:03:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am