អ្នកស្រាវជ្រាវជំរុញឱ្យធុរកិច្ច និងម្ចាស់ SMEs ចាប់យកបច្ចេកវិទ្យា និង​នវានុវត្តន៍​បម្រើ​ក្នុង​អាជីវកម្ម

2026/06/12 02:19:16 pm        209

អ្នកស្រាវជ្រាវជំនាញកម្ពុជា ជំរុញឱ្យធុរកិច្ចដែលកំពុងប្រតិបត្តិការអាជីវកម្ម ជា​ពិសេស​ម្ចាស់​សហ​គ្រាស​ធុន​តូច និងមធ្យម ត្រូវចាប់ យកបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់នៅក្នុងវិស័យរបស់ខ្លួន និង​ការ​ជំរុញពង្រីកនូវនវានុវត្តន៍ ដើម្បីការប្រកួតប្រជែង និងភាពរីកចម្រើន ក្នុងអាជីវកម្ម។

មន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន នៅក្នុង​វគ្គ​បណ្តុះ​បណ្តាល​មូល​ដ្ឋានគ្រឹះ ស្តីពីការ សម្របសម្រួលក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ថ្ងៃទី១១ ខែមិថុនា ម្សិលមិញនេះ បានពិភាក្សាវែកញែក និងរួមគ្នា ស្វែងដោះស្រាយ​លើ​បញ្ហា​ជាក់​ស្តែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលតម្រូវ​ឱ្យ​មាន​ការ​កែ​លម្អ​លទ្ធភាព​ទទួល បានឥណទាន កាត់បន្ថយថ្លៃដើមផលិត បង្រួមនីតិវិធីរដ្ឋបាល និងការធ្វើ​ឌីជីថ​លូប​នីយកម្ម ខណៈដែលរដ្ឋាភិបាលកម្ពុជាចាត់ទុក វិស័យនេះជាឆ្អឹងខ្នងសេដ្ឋកិច្ច ដោយ​ដាក់​ចេញ​នូវ​យន្តការគាំទ្រជាច្រើនផងដែរ។ 

កញ្ញា កែវ សុផានិត អ្នកស្រាវជ្រាវ និងគ្រូបង្រៀននៅសាកលវិទ្យាពុទ្ធិសាស្រ្ត លើកឡើងថា ទា​ក់​ទិន​ការ​ប្រមូលផ្តុំមន្ត្រីរាជការ អ្នកសិក្សា ស្ថាប័នអប់រំ បច្ចេកទេស និងតំណាងវិស័យឯកជន ពិត​ជា​មា​ន​សារៈសំខាន់ណាស់ ដើម្បីរួមគ្នាដោះស្រាយ ពិភាក្សា និង ចែករំលែកនូវចំណេះដឹងគន្លឹះថ្មីៗ ដើម្បី​គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ការរួមលើកកម្ពស់ដល់វិស័យនេះ ឱ្យរីកធំ ធាត់​ឆ្លើយតបទៅនិងតម្រូវការទីផ្សារ ដើម្បីឈានទៅប្រកួតប្រជែងទំនិញរបស់កម្ពុជា។ 

ចំណែកកញ្ញា សេង រ៉ានីកា ផ្នែក Technical and Business Support.VP.Start Technology លើក​ឡើងថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងចាប់យកបច្ចេកវិទ្យាថ្មីៗបម្រើដល់វិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យមផងដែរ ដែលនេះបាន បង្ហាញនូវ​ការ​ផ្លាស់​ប្តូរ​រប​ត់​អាជីវកម្ម​ជា​បណ្តើរ​ៗ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអភិវឌ្ឍវិស័យឧស្សាហ- កម្ម​ដែលមានសក្តានុពល ពង្រឹងគុណភាពស្ថាប័នសេដ្ឋកិច្ច និងពង្រឹក​ការ​ចាប់​យក​ដៃ​គូ​ពាណិជ្ជ​កម្ម​ ព្រោះវិស័យនេះគឺជាស្នូលជួយ ដល់ប្រតិបត្តិការអាជីវកម្ម។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា ​និងនវានុវត្តន៍ លើកឡើង ថា ជុំវិញវគ្គបណ្តុះបណ្តាលខាងលើនេះ គឺជាកិច្ចការ​ចាំ​បាច់​មួយ​ដែល​ក្រសួងបានគិតគូរ គាំទ្រដោយដៃគូជប៉ុន ផ្តល់ជាទស្សនទាន ដល់ភាគីពាក់ព័ន្ធ ដើម្បី​រួម​គ្នា​លើក​កម្ពស់​ការយល់ដឹង ក្នុងគោលដៅផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកវិទ្យាសាស្រ្ត អ្នករៀប​ចំ​គោល​នយោបាយ វិស័យឯកជន និងសាធារណជន ដែលមានគោលបំណងជំរុញឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យមដែលពឹងផ្អែក បច្ចេកវិទ្យា និងនវានុវត្តន៍។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យប្រកបដោយកាលានុត្តន៍ សម្រាប់​ការ​អភិវឌ្ឍជាតិ ដោយមានគោលដៅក្លាយជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០​ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចក្ខុវិស័យនេះផ្អែក យ៉ាងសំខាន់លើ «ផែន​ទី​បង្ហាញផ្លូវវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រៀបចំឡើង (វ.ប.ន.) ២០៣០ របស់​កម្ពុជា» ដែលជា ក្របខណ្ឌដ៏ទូលំទូលាយសម្រាប់ការបម្លែងសេដ្ឋកិច្ចជាតិ ពី​ឧស្សាហ​កម្ម​ដែល​មាន​តម្លៃបន្ថែមទាប ទៅកាន់វិស័យផ្អែកលើបច្ចេកវិទ្យា និងចំណេះដឹងជាចម្បង៕  អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
2026/06/14 02:52:54 pm        1
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
2026/06/14 01:36:49 pm        1
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍

2026/06/14 02:52:54 pm
​អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
2026/06/14 02:47:13 pm
​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
2026/06/14 01:36:49 pm
​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am