ប្រធានគណបក្សរួបរួមរុស្ស៊ី លោក Dmitry Medvedev បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជំនាញសម្រាប់ការរៀបចំកម្មវិធីគណបក្សជាតិថ្មីមួយថា ប្រទេសរុស្ស៊ី គឺជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដែលទទួលរងនូវសម្ពាធខ្លាំងបែបនេះ។

លោក Medvedev បានហៅ «សម្ពាធខាងក្រៅដែលមិនធ្លាប់មានពីមុនមក» ថា ជាបញ្ហាប្រឈមមួយនៃសម័យកាលរបស់យើង។
លោកបាននិយាយថា៖«យើងត្រូវផ្តល់ចម្លើយ ហើយយើងកំពុងផ្តល់ចម្លើយ។ យើងត្រូវប្រឈមនឹងបញ្ហា នេះ យើងទទួលស្គាល់វា ហើយវាពិតជាពិបាកខ្លាំងណាស់»។

«ពុំដែលមានប្រទេសណាមួយ ត្រូវបានទទួលរងនូវការរឹតបន្តឹងខុសច្បាប់បែបនេះទេ»។
យោងតាមលោក អ្វីគ្រប់យ៉ាងត្រូវតែធ្វើ «ដើម្បីធានាថា ប្រទេសរុស្ស៊ីរីកចម្រើន ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះ។ ប្រជាពលរដ្ឋរបស់យើង មានគុណភាពជីវិតសមរម្យ។ យើងកំពុងព្យាយាមធ្វើបែបនេះ ពីព្រោះប្រទេសនេះ កំពុងអភិវឌ្ឍន៍៕