លី​គ​បារាំង​ដាក់​បម្រាម​មិន​ឲ្យ​កីឡាករ​ចាក​ចេញពី​អឺរ៉ុប​

2021/04/27 09:59:58 am        108

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​នានា​នៅ​តំបន់​អាហ្វ្រិក ប្រឈម​នឹង​ការបាត់បង់​កីឡាករ​សំខាន់ៗ​ បន្ទាប់ពី​លី​គ​បាល់ទាត់កំពូល​ ២ ​លំដាប់​នៅ​បារាំង​ហាមឃាត់​មិនឲ្យ​កីឡាករ​ របស់ខ្លួន​ចាក​ចេញពី​អឺរ៉ុប​។

​ក្លិប​ចំនួន ៤០ មកពី​លី​គ​ទី១ និង​ទី២ បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​ ក្នុងការ​រារាំង​កីឡាករ​របស់​ពួកគេ​ពី​ការចាកចេញ​ពី​សហគម​ន៍​អឺរ៉ុប​ និង​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប ​ដោយសារតែ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពួកគេ​ ពេល​ត្រលប់​មកកាន់​ប្រទេស​បារាំង​វិញ​ ដោយសារតែ​ការភ័យខ្លាច​នៃ​ការចម្លង​មេរោគ​ Covid-19 ទៅ​បរទេស​។​ ​ស្រប​ពេលដែល​ការប្រកួត​ជំ​រុះ World Cup ២០២២ នៅ​តំបន់​អាមេរិក​ឡាទីន ​ត្រូវបាន​លើក​ពេល​កាលពី​សប្តាហ៍​មុន​ ព្រោះតែ​បញ្ហា​នេះ ការប្រកួត​ជំ​រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាហ្វ្រិក ​មិនមាន​ការលើក​ពេល​ឡើយ ដែល​វា​ក្លាយជា​បញ្ហា​សំរាប់ក្រុមបាល់ទាត់​ជំរើសជាតិ​នៅ​ទ្វីបអាហ្វ្រិក​។ ​

​ការប្រកួត​ជំ​រុះ​ពីរ​ជុំ​នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី២៤ និង ៣០ ខែមីនា​នេះ​គឺ​ដើម្បី​កំណត់ ២៤ក្រុម​ចុងក្រោយ​ដើម្បី​ប្រកួត Africa Cup of Nations នៅ​ទឹក​ដីកា​ម៉េ​រូ​ន​ឆ្នាំក្រោយ​។ ​សូមបញ្ជាក់ថា បារាំង​ជាលី​គ​បាល់ទាត់​ដែល​សំបូរ​ ទៅដោយ​កីឡាករ​មកពី​តំបន់​អាហ្វ្រិក ​ជាង​លី​គ​បាល់ទាត់​ប្រទេស​ដទៃទៀត ដោយសារតែ​អំណោយផល​ នៃ​ការប្រើប្រាស់ភាសា​បារាំង​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាហ្វ្រិក ​ដូចជាសេ​ណេ​ហ្កា​ល់ កា​ម៉េ​រូ​ន និង​កូ​ឌី​វ័រ​ជាដើម​។ ​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​បេ​នី​ន ​លោក Michel Dussuyer ​បានបង្ហាញ​ការព្រួយបារម្ភ ​ពី​ការកោះហៅ​កីឡាករ​មក បំពេញ​ក្រុម​ ដើម្បី​ជួប​ជាមួយ​ក្រុម​ខ្លាំង​នី​ហ្សេ​រី​យ៉ា និងសា​រ៉េ​ឡេ​អុង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm