ស្នងការនគរបាលខេត្តកណ្ដាលទទួលរថយន្តស្ទូច ១គ្រឿង និងម៉ូតូចំនួន ៥៥គ្រឿង ពីសប្បុរសជន

2022/04/25 07:45:38 pm        72

កណ្តាល៖ រថយន្តស្ទូច (ចរាចរណ៍) ១គ្រឿង និង ម៉ូតូចំនួន​៥៥គ្រឿង បានប្រគល់ជូន​ដល់ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល ដើម្បីបម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានខេត្តកណ្តាល តបតាមស្នើរសុំនាពេលកន្លងមក ក្នុងទិសដៅ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបានទាន់ពេលវេលា ។

ក្នុងឱកាសប្រគល់-ទទួលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅឯស្នងការដ្ឋាន លោក ភឺន ផល្លា បានថ្លែងថា ដោយយល់ឃើញថា ការប្រគល់ម៉ូតូ និងឡាននេះ គឺដើម្បីចូលរួមចំណែកជួយដល់សង្គម និងសម្រួលដល់ការធ្វើដំណើររបស់កងកម្លាំង ដើម្បីការពារសុខសុវត្ថិភាពរបស់ពលរដ្ឋ និងជាកម្លាំងចិត្ត​ដល់​មន្ត្រី​នគរបាល​ក្នុង​ការ​ចុះបំពេញការងារ​របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ។ លោកថ្លែងបន្តថា ទាំងនេះ​ជាទឹកចិត្ត​បប្តិចបន្តួច ​​ដើម្បីរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ជ្រោមជ្រែងជួយ​ឧបត្ថម្ភទៅ​តាមសទ្ធា ហើយនឹងតែ​បន្តជួយ​ជា​បន្ត​បន្ទាប់​ទៅ​តាម​លទ្ធភាព​របស់ខ្លួន។​

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណចំពោះលោក ភឺន ផល្លា និងភរិយា ដែលបានឧបត្ថម្ភជូន​កង​កម្លាំង​ឲ្យ​មាន​មធ្យោបាយ​ល្អ​ជិះ​ល្បាត និងការពារសុខសុវត្ថិភាពជូនពលរដ្ឋ។

លោកស្នងការបានបញ្ជាក់ថា ម៉ូតូទាំងអស់នេះត្រូវបែងចែកដល់គ្រប់ ស្រុក ក្រុង ទាំងអស់​ដោយ​មូលដ្ឋាន​នីមួយៗ ទទួលបានម៉ូតូចំនួន ៥គ្រឿង រីឯរថយន្ត​ស្ទូច​ គឺ​ទុក​សំរាប់​ប្រើប្រាស់​តាម​តម្រូវ​ការ​ចាំបាច់ និងផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ដែលបានម៉ូតូយកទៅប្រើហើយនោះ សូមថែរក្សា ថែទាំ​ឲ្យ​បានល្អ ហើយសូមបំពេញការងារឲ្យកាន់តែខ្លាំងឡើង ដើម្បីរក្សា​សុខសុវត្ថិភាព​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋនៅមូលដ្ឋានរៀងខ្លួន ការពារកុំឲ្យកើតបទល្មើសជាដើម ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm