កិច្ចព្រមព្រៀងរបស់លោក Trump ជាមួយ​អ៊ីរ៉ង់ យឺតយ៉ាវ​ដោយសាររបៀប​នៃ​ការ​ចរចា​របស់​ភាគីទាំង២​​

2026/06/12 11:23:06 pm        54

លោកប្រធានាធិបតី Donald Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅលើចំណុចកៀក​មែន​ទែន​ហើយ ក្នុង​ការ​ឈាន​កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរបស់ភាគីទាំង២​។ ប៉ុន្តែ​​ការពិតជាក់ស្ដែង​ បានបង្ហាញថា វាគឺ​ជា​អ្វី​ដែល​ពិបាក​នឹង​សម្រេច​បាន​ ដោយ​មួយផ្នែកដោយសារតែលក្ខណៈ​នៃ​ការចរចាផ្ទាល់​តែម្ដង​។

ឧទាហរណ៍ចុងក្រោយបំផុត បានកើតឡើងនៅ​ថ្ងៃសុក្រ​ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ នៅពេលដែលលោក Trump បានអះអាងថា កិច្ចព្រមព្រៀងមួយជិតកើត​មាន​ហើយ ដោយប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងមួយអាចត្រូវបានចុះហត្ថលេខាក្នុង​រង្វង់​ចុងសប្តាហ៍នេះ។ តែអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោក Trump ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់ប្រទេស​នេះ បានរាយការណ៍ថា មេដឹកនាំរបបនេះមិនបានអនុម័តឯក​សារ​ណាមួយជាមួយសហរដ្ឋអាមេរិកនោះ​ទេ។

ទោះបី​ជា​ទំនោរ​របស់លោក Trump ក្នុង​ការនិយាយលើស​ពីការពិត​ ការគំរាមកំហែង និងការបញ្ចុះបញ្ចូល​ ជួយពន្យល់ពីភាពមិន​ច្បាស់លាស់​ ស្ដី​ពី​ស្ថានភាពនៃការចរចាក៏ដោយ ក៏​មានហេតុផលមួយទៀតដែលកិច្ចព្រមព្រៀងមួយ ពិបាកសម្រេចបាន ដោយ​នោះគឺ​វិធីដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងអនុវត្តការចរចារបស់ពួកគេ។

មន្ត្រីអាមេរិក អ្នកវិភាគ និងបុគ្គល​ដែលដឹង​ពី​បញ្ហានេះ លើកឡើង​ថា ការចរចា គឺមិន​សូវ​ផ្ដោតលើ​កិច្ចពិភាក្សាជាក់ស្តែង និងជាដំណើរការយឺតយ៉ាវ​ស្មុគស្មាញ ដែលសារត្រូវចំណាយពេលច្រើនថ្ងៃ ដើម្បីបញ្ជូន​ទីទៅមក។ អ្នក​ទាំង​នោះ​បានស្នើសុំនិយាយ ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ ដោយសារកិច្ច​ពិភាក្សាមិន​ត្រូវ​បាន​ឲ្យ​ដឹង​​ជាសាធារណៈ​ឡើយ​។

បុគ្គលទាំង​នោះ បាន​ប្រាប់​ឲ្យដឹង​បន្ថែម​ទៀត​ថា អ្វី​ដែល​សំខាន់នោះ គឺថា ​សំណើពីក្រុម​អ្នកចរចាអាមេរិក ឆ្លងកាត់ផ្លូវការទូតដ៏​ស្មុគស្មាញខ្លាំង​ ដែលជារឿយៗពាក់ព័ន្ធនឹងអ្នកនាំសារខាងអ៊ីរ៉ង់ ដោយសារ​ពួក​គេ​ត្រូវ​លាក់បាំងទីតាំងរបស់មេដឹកនាំកំពូល លោក​ Mojtaba Khamenei៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm