វិស័យទេសចរណ៍កម្ពុជា រក្សាក្នុងស្ថានភាពល្អប្រសើរ ក្រោយបុណ្យចូលឆ្នាំថ្មី

2022/04/25 08:19:31 pm        486

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ១៩។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ថា វិស័យទេសចរណ៍ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បន្តស្ថិតក្នុងស្ថានភាពល្អ ខណៈនៅចុងសប្តាហ៍ទី៣ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសានេះ មានទេសចរចេញដើរកម្សាន្តប្រមាណជាង៣៣ម៉ឺននាក់។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា នៅក្នុងចំណោមទេសចរទាំង៣៣ម៉ឺននាក់ចេញ​ដើរ​កម្សាន្ត គឺមានភ្ញៀវជាតិមានជាង៣១ម៉ឺននាក់ ​និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនជិត ​១៦០០០នាក់ ហើយ​គោលដៅ​ទេសចរណ៍សំខាន់ៗ ​មានភ្ញៀវទៅកម្សាន្តច្រើនជាងគេរួមមាន៖ទី១ ខេត្តព្រះសីហនុ​មានភ្ញៀវទៅកម្សាន្ត ៥៥០០០ ទី២ខេត្តបាត់ដំបង មានជាង៤ម៉ឺននាក់ ទី៣ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ បន្ទាប់មក ខេត្តកំពត ខេត្តកែប និងខេត្តសៀមរាប។

ឯកឧត្តម ថោង ខុន បានវាយតំលៃថា ចំនួនភ្ញៀវប្រមាណជិត ៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ ជា​ចំនួន​មួយច្រើនធៀប​នឹង​ចុង​សប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុង​ចន្លោះ២០-២៥ម៉ឺននាក់។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា បាន​ថ្លែងថា ជា​ទូទៅគ្រប់​បណ្តាអាជីវកម្មទេសចរណ៍នានា តែងតែមានតម្រូវការខ្លាំងនិងមានកំណើន​ភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្ត​ នៅរៀងរាល់ចុងសប្តាហ៍នានា។

លោក បន្តថា វត្តមានភ្ញៀវទេសចរជាតិអន្តរជាតិ ចេញដើរកម្សាន្តច្រើននៅតាមថ្ងៃឈប់សំរាក​ប្រចាំ​ចុង​សប្តាហ៍នោះ​ គឺសញ្ញាវិជ្ជមានមួយដ៏ល្អប្រសើរបំផុតនៃការរីកចំរើនវិស័យទេសចរណ៍កម្ពុជា ជា​ពិសេស​បំផុតនោះ​ គឺការជម្រុញអោយបណ្តាអាជីវកម្មនានានៅក្នុងនៅក្នុងវិស័យទេសចរណ៍ មាន​ដំណើរការបើកឡើងវិញ ​ក៏ដូចជម្រុញចរន្តសេដ្ឋកិច្ចកម្ពុជា​ មានការរីកចំរើនផងដែរ។

បើតាមក្រសួងទេសចរណ៍​ នៅក្នុងអំឡុងពេលចេញដើរកម្សាន្តនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ គឺជា​មធ្យមភ្ញៀវទេសចរជាតិអន្តរជាតិម្នាក់ៗចំណាយថវិកាអស់ប្រមាណ៥០ដុល្លា​ ដើម្បីធ្វើដំណើរ ស្នាក់នៅ​ និងការម្ហូបអាហារនានា ​និងចំណាយនានាទៀត។

ឯកឧត្តម ណេប សាមុត បញ្ជាក់ថា នៅក្នុងចំណោមអាជីវកម្មទេសចរណ៍​ប្រមាណជាង ៣ ០០០ ទីតាំងដែលបានបិទបណ្តោះអាសន្នកន្លងមក ​គិតត្រឹមថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ មាន​អាជីវកម្ម​ទេសចរណ៍​ប្រមាណជាង ១ ៧៤៩ អាជីវកម្ម ​បានកំពុងបើកដំណើរការ ហើយនៅសល់​អាជីវកម្ម​ទេសចរណ៍ ១ ៤២៩ ​ទីតាំងបន្តរងប៉ះពាល​ និងប៉ះពាលការងារផ្ទាល់ប្រមាណជាង​ ជិត ២៤ ០០០ នាក់ ស្មើនឹង២៦.៤១ភាគរយ ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm