អ្នក​ចម្រៀង Shakira និង Burna Boy ធ្វើ​ឲ្យ​អ្នកទស្សនារំភើប​រីករាយ ក្នុងពិធីបើកព្រឹត្តិការណ៍ World Cup

2026/06/12 11:31:00 pm        56

តារាចម្រៀង​ស្រី Shakira និងអ្នក​ចម្រៀងប្រុស​សញ្ជាតិ​នីហ្សេរីយ៉ា Burna Boy បានធ្វើឲ្យ​អ្នកទស្សនាអង្គុយ​មិន​ជាប់​នឹង​កៅអីរបស់ពួកគេ ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់​ទាត់ពិភពលោក​ឆ្នាំ២០២៦ (2026 World Cup) នៅឯកីឡដ្ឋាន​ Estadio Azteca កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នៅ​មុនការប្រកួតបើកឆាក រវាងក្រុម​សហម្ចាស់ផ្ទះ គឺម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង។

អំ​ឡុងការ​សម្ដែង​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​នោះ​ គេបាន​ឃើញ​​អ្នករាំនាំ​គ្នា​រាំ​​ជុំវិញពានចម្លង​ World Cup ខណៈពេលដែលកាំជ្រួចភ្ញីបានផ្ទុះឡើងនៅឯ​ពហុកីឡដ្ឋានប្រវត្តិសាស្ត្រដែលអាច​ផ្ទុកមនុស្ស ៨០.០០០នាក់ ជា​ទី​ដែលធ្លាប់​បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៧០​ និងឆ្នាំ១៩៨៦ ហើយត្រូវបានជួសជុលឡើងវិញ សម្រាប់ការប្រកួតឆ្នាំនេះ។

នៅក្នុង​ពេល​វេលា​ដ៏​គួរ​ឲ្យរំភើប​ខ្លាំង​នៃពិធីបើក​នេះ តារាចម្រៀង​ស្រី​សញ្ជាតិ​កូឡុំប៊ី Shakira និងអ្នកចម្រៀង​​ Burna Boy បានច្រៀង​រួម​គ្នា​នូវ​បទ «Dai Dai» ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតបាល់​ទាត់​កម្រិត​ពិភពលោក​ ខណៈ​សំឡេងហ៊ោកញ្ជ្រៀវលាន់ចេញ​​ពីហ្វូងមនុស្សយ៉ាង​​កង​រំពង​ពេញ​កីឡដ្ឋាន​។

គួរ​បញ្ជាក់ថា ​ការប្រកួតកីឡាបាល់​ទាត់​របស់​ពិភពលោកដែលតែង​កើត​មាន​ឡើង ៤ឆ្នាំម្ដង និង​​ដែលមាន ៤៨ក្រុមចូល​រួម​នេះ​​ ក៏កំពុងត្រូវបានធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក និងកាណាដាផង​ដែរ​ ហើយនឹងមានការប្រកួតចំនួន ១០៤ប្រកួត ដែលវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅរដ្ឋ New Jersey នាថ្ងៃទី១៩​ ខែកក្កដា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        94
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm