WSJ៖ លោក Trump និងសម្ព័ន្ធមិត្ត កំពុងធ្វើការលើផែនការ ដើម្បីលុបការចោទប្រកាន់ទម្លាក់តំណែង​

2026/06/13 01:09:43 am        25

ដោយបញ្ជាក់ពីរបាយការណ៍មួយនៅក្នុងសារព័ត៌មាន Wall Street Journal (WSJ) មន្ត្រីសេតវិមានម្នាក់បាននិយាយកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តរបស់លោក កំពុងជំរុញសមាជិក​សភាឲ្យ​អនុម័តសេចក្តីសម្រេច​​មួយដែលមានគោលបំណងលុបចោលការចោទប្រកាន់ទម្លាក់​តំណែង​អាណត្តិទី១ របស់លោក។

លោក Trump ត្រូវបានសភាតំណាងរាស្ត្រអាមេរិកចោទប្រកាន់ទម្លាក់តំណែង​ ២ដង ក្នុងអំឡុងរយៈពេល ​៤ឆ្នាំដំបូង ក្នុងការកាន់តំណែងរបស់​លោក​។ លើកទី១ បានចោទប្រកាន់ពីបទរំលោភអំណាច ហើយលោកត្រូវបានសម្រេច​ឲ្យ​រួចទោស​នៅដើមឆ្នាំ២០២០។ លើកទី២ បានចោទប្រកាន់លោកពីបទញុះញង់ឲ្យ​មានការបះបោរ ពាក់​ព័ន្ធ​នឹង​ការវាយប្រហារនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នី​វិមានកាពីតូលរបស់​សហរដ្ឋអាមេរិកដោយអ្នកគាំទ្ររបស់លោក។

លោក Trump បានគេចផុតពីការបណ្តេញចេញពីអំណាច ក្នុងករណីទាំង២ ហើយការខឹងហ​សម្បារបស់លោក ចំពោះការចោទប្រកាន់នេះ​ បានជួយជំរុញដល់​យុទ្ធនាការប្រជែង​តំណែង​ប្រធានាធិបតីឆ្នាំ២០២៤ របស់លោក ដែលលោកបានយកឈ្នះលោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យ។

សារព័ត៌មាន WSJ បានរាយការណ៍ថា លោក Trump និងក្រុមរបស់លោកចង់​ឲ្យ​សមាជិកសភាអនុម័តសេចក្តីសម្រេចមួយដែលមានគោលបំណងលុបចោលការចោទប្រកាន់ទម្លាក់តំណែង​នេះ។ មន្ត្រីសេតវិមានបានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីសេតវិមានបានជំរុញយ៉ាងខ្លាំងឲ្យ​មានវឌ្ឍនភាពលើបញ្ហានេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm