កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញព្យុះកួច បានវាយប្រហាររដ្ឋ Illinois ខណៈព្យុះជាច្រើនបោកបក់ឆ្លងកាត់តំបន់ Midwest របស់សហរដ្ឋអាមេរិក ហើយអាកាសធាតុអាក្រក់ បានកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមានការឃ្លាំមើលព្យុះកួច និងទឹកជំនន់ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញព្យុះកួចវាយប្រហារទីក្រុង Streator រដ្ឋ Illinois ស្ថិតនៅចម្ងាយប្រហែល ១២៩គ.ម ភាគនិរតីទីក្រុង Chicago ក្នុងនោះសំឡេងសឺរ៉ែន បានបន្លឺឡើង ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរងគ្រោះពីផ្ទះ បង្គោលភ្លើង ភ្លើងស្តុប និងប្លង់ផ្លូវ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានពីការគំរាមកំហែងកើនឡើងរបស់ព្យុះកួច ហើយអាកាសធាតុអាក្រក់ ត្រូវបានគេរំពឹងថានឹងបន្តមានរហូតដល់ចុងសប្តាហ៍នេះ ។ តំបន់នៅក្នុងទីក្រុង Chicago ត្រូវបានដាក់ក្នុងកម្រិតហានិភ័យព្យុះធ្ងន់ធ្ងរទី ៤ ដែលស្ថិតនៅក្នុងកម្រិតព្យុះទាំង ៥ ៕

