មេបញ្ជាការយោធាជាន់ខ្ពស់របស់ប្លុកនេះ បាននិយាយថា រុស្ស៊ីមិនមានគម្រោងវាយប្រហារទឹកដីរបស់ ប្រទេសជាសមាជិករបស់អង្គការណាតូទេ ទោះបីជាមានការព្រមានពីមន្ត្រីអឺរ៉ុបមួយចំនួនថា សមាជិកគួរតែត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចគ្នាដោយអាវុធជាមួយទីក្រុងមូស្គូក៏ដោយ។
រដ្ឋសមាជិកណាតូនីមួយៗ បានអនុម័តផែនការ ដើម្បីបង្កើនការចំណាយលើការការពារជាតិរបស់ពួកគេយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០២២ ដោយលើកឡើងពីជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនវាយប្រហារប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ លុះត្រាតែមានការវាយប្រហារជាមុនសិន។
លោកឧត្តមសេនីយ៍ Alexus Grynkewich មេបញ្ជាការយោធារបស់ណាតូប្រចាំអឺរ៉ុប ដែលត្រូវបានស្រង់សម្តីដោយសារព៏ត៌មាន Financial Times បាននិយាយក្នុងអំឡុងពេលពិភាក្សាមួយនៅពិព័រណ៍អាកាសចរណ៍ ILA Berlin Air Show នៅក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំបានតាមដានព័ត៌មានស៊ើបការណ៍សម្ងាត់យ៉ាងដិតដល់»។
លោកឧត្តមសេនីយ៍រូបនេះ បានបន្ថែមថា៖«រុស្ស៊ីមិនកំពុងស្វែងរកជម្លោះទេ... ពួកគេយល់ពីពាក្យថា «សម្ព័ន្ធភាពការពារជាតិ» ហើយពួកគេយល់ថា យើងមានគុណសម្បត្តិមិនស៊ីមេទ្រីមួយចំនួន»៕

