ក្រសួងឧតុនិយមប៉ាគីស្ថាននិយាយថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តភាគខាងត្បូង Sindh របស់ប៉ាគីស្ថាន រងផលប៉ះពាល់ខ្លាំងដោយសារលកកម្តៅ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៥១អង្សាសេ ។
ទិន្នន័យបញ្ចេញដោយការិយាអាកាសធាតុឃើញថា ទីក្រុង Shaheed Benazirabad និងទីក្រុង Dadu រកឃើញសីតុណ្ហភាពកើនឡើងដល់ ៥១អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងខេត្ត Sindh ។
តំបន់បុរាណវិទ្យាប្រវត្តិសាស្ត្រ Mohenjodaro រកឃើញសីតុណ្ហភាព ៥០,៥អង្សាសេ ខណៈទីក្រុង Larkana និងទីក្រុង Jacobabad សីតុណ្ហភាពឈានដល់ ៥០អង្សាសេ ។
ក្រសួងឧតុនិយមប៉ាគីស្ថាន និយាយថា ទីក្រុង Hyderabad រកឃើញមានសីតុណ្ហភាព ៤៧អង្សាសេ ខណៈអាកាសយានដ្ឋាន Hyderabad រកឃើញសីតុណ្ហភាព ៤៨អង្សាសេ ។
នៅទីក្រុង Hyderabad អ្នកស្រុករៀបរាប់ថា រលកកម្តៅពិបាកស៊ូទ្រាំខ្លាំងណាស់ ។ លោក Ahmed Musa គឺជាអ្នកស្រុកម្នាក់និយាយថា សីតុណ្ហភាពបានកើនឡើងដល់ ៤៩អង្សាសេ ឬខ្ពស់ជាងនេះ ធ្វើឲ្យពួកយើងមិនអាចឈរបាននោះទេ សូម្បីតែនៅក្រោមម្លប់ ។ លោកថា ពលរដ្ឋងាកទៅស្លៀកពាក់សម្លៀកបំពាក់សើម ដើម្បីអាចបន្តដំណើរទៅមុខបាន ៕

