រដ្ឋមន្រ្តីកសិកម្មសហរដ្ឋអាមេរិកលោកស្រី Brooke Rollins និយាយថា កិច្ចខិតខំ ដើម្បីទប់ស្កាត់ការរីករាលដាលសត្វរុយបង្កឲ្យមានដង្កូវស៊ីសាច់នៅជិតព្រំដែនរដ្ឋ Texas កំពុងចាប់ផ្តើមហើយ បន្ទាប់ពីការរកឃើញកាលពីពេលថ្មីៗនេះ ជំរុញឲ្យមានការឆ្លើយតបពាក់ព័ន្ធនឹងសត្វរុយគ្មានមេរោគរាប់លានក្បាលដែលត្រូវបានដោះលែងឲ្យនៅលើដី និងនៅលើអាកាស ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង La Pryor រដ្ឋ Texas លោកស្រី Rollins និយាយថា សត្វរុយគ្មានមេរោគ ៤លានក្បាល ត្រូវបានដោះលែងឲ្យនៅលើដី និង ៤លានក្បាលទៀត ត្រូវបានដោះលែងឲ្យនៅលើអាកាស បន្ទាប់ពីការរកឃើញដំបូងនៅក្នុងរដ្ឋ ។
លោកស្រីថា ក្រៅពីការរកឃើញលើកទី ២ដែលនៅចម្ងាយពីគ្នាប្រហែល ៨គ.ម ពួកយើងពុំបានរកឃើញទៀតនោះទេនៅតំបន់នោះ ហើយការងារបច្ចេកវិទ្យាដំណើរការទៅយ៉ាងរលូន ។
លោកស្រីនិយាយទៀតថា ក្រសួងកសិកម្មសហរដ្ឋអាមេរិកផ្តោតសំខាន់លើធនធានរបស់ខ្លួនយ៉ាងចម្បងលើរដ្ឋ Texas ក៏ដូចជារដ្ឋជិតខាង New Mexico, Arizona និងរដ្ឋ California ៕