អាជីវកម្មទេសចរណ៍នៅខេត្តព្រះសីហនុ សហការជាមួយការីទេសចរណ៍ ត្រៀម​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ

2022/04/25 08:55:16 pm        1.2 K

ព្រះសីហនុ៖ បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ រួមមានសណ្ឋាគារលំដាប់ផ្កាយ តំបន់រមណីយដ្ឋានៗនានា នៅតាមឆ្នេរ និងកោះនានា បានបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ ត្រៀមទទួលភ្ញៀវអន្តរជាតិ ដែលមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍ ដែលនឹងកើនឡើងមានឡើងច្រើននៅខែបន្ទាប់ខាងមុខនេះ។

តំណាងម្ចាស់សណ្ឋាគារ និងម្ចាស់រមណីយដ្ឋានទេសចរណ៍ប្រណិតនៅខេត្តព្រះសីហនុ បានថ្លែង​ប្រាប់BTVនៅថ្ងៃទី២៥ ខែមេសានេះថា អាជីវកម្មទេសចរណ៍មួយចំនួនដែលបាន​បិទបណ្តោះ​អាសន្ន អស់រយៈពេលប្រមាណជា២ឆ្នាំកន្លងមក ដោយសារគ្មានភ្ញៀវចូលទទួលសេវា ក្នុង​វិបត្តិការ​រាតត្បាត​កូវីដ១៩នោះ រហូតមកដល់ពេលនេះ​គឺមានអាជីវកម្មមួយចំនួនធំបានរៀបចំ​បើកមកវិញជា​បណ្តើរៗ ហើយ បាននិងកំពុង ជម្រុញ​បើកកិច្ចសហការជាមួយជាមួយបណ្តាក្រុមហ៊ុនការី​ទេសចរណ៍​និង​ក្រុមហ៊ុនដៃគូនានាទៀត ត្រៀម​ទទួលភ្ញៀវទេសចរអន្តរជាតិ​ទៅ​តាមបរិបថ្មីក្រោយ​ស្ថានការណ៍​កូវីដ១៩ មានការធូរស្រាល។

បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា ​នៅក្នុងអំឡុងចាប់ពីខែកញ្ញា ក្នុងឆ្នាំ២០២២ នៅគោលដៅទេសចរណ៍​ខេត្តព្រះសីហនុ ក៏ដូចជា​នៅបណ្តាគោលដៅទេសចរណ៍​នៅតាមបណ្តាខេត្តនានាទៀត នឹងមានភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​ឡើងវិញ​មកទស្សនាកម្ពុជា ខណៈនៅក្នុងរដូវចាប់ពីខែតុលារហូតដល់​ដំណាច់​ឆ្នាំនោះ ​គឺជារយៈពេលមួយដែលភ្ញៀវទេសចរអន្តរជាតិ​នៅតាម​បណ្តាប្រទេសនឹងឈប់សំរាក​វិស្សមកាល​ការងារច្រើន ហើយខេត្តព្រះសីហនុ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់ដែលនឹងមាន​ភ្ញៀវអន្តរជាតិ​ទៅទស្សនាច្រើន។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្លែងថា នៅខេត្តព្រះសីហនុ​នៅ​ពេលបច្ចុប្បន្ននេះ មានអាជីវកម្មទេសចរណ៍ប្រមាណជាង៤០% បានបើកដំណើរការអាជីវកម្មរបស់​ខ្លួន​ឡើងវិញ ហើយអាជីវកម្មដែលបានប្រកាសបើកដំណើរការទាំង​នោះ​ ភាគច្រើន ជា​អាជីវកម្មសណ្ឋាគារ​ ផ្ទះស្នាក់ ​ភោជនីយដ្ឋាន​ មណ្ឌលកម្សាន្ត និងរមណីយដ្ឋានទេសចរណ៍ និងអេកូទេសចរណ៍នានាទៀត។

លោក បន្តថា នៅក្នុងអំឡុងពេលនេះ ខេត្តកំពុងបានសហការជាមួយបណ្តាសមាគមCATA និង​បណ្តា​ក្រុមហ៊ុន​ការីទេសចរណ៍នានាទៀត ​ដើម្បីជម្រុញការផលិផលិតផលទេសចរណ៍ និង​សេវា​កម្មទេសចរណ៍ថ្មីៗបន្ថែម​ ទៅក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់លក់ជូនភ្ញៀវទេសចរក្នុងស្រុក និង​ភ្ញៀវ​បរទេសអោយបានច្រើន និងមានភាពសម្បូរបែប សំដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរ​មក​ពីក្រៅប្រទេស៕ អត្ថបទ ស៊ុម សុខជា





អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm