រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយសំណូមពរពលរដ្ឋក្នុងមូលដ្ឋាន

2026/06/13 01:43:19 am        115

ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហានានា តាមរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានស្នើសុំឆ្នាំនេះច្រើនជាងឆ្នាំ២០២៥ មានដូចជា ការស្នើ ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ធ្វើបណ្ណកម្មសិទ្ធិដីធ្លី តបណ្ដាញទឹកស្អាត និងសន្តិសុខសណ្តាបធ្នាប់ជាដើម.......។ ហើសំណូមពរទាំងនេះ បច្ចុប្បន្ន រដ្ឋបាលខណ្ឌ និងក្រុមការងាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋហើយ និងខិតខំឱ្យមានប្រសិទ្ធភាព។ លោកអភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាកបន្ថែមថា គម្រោងស្ថាបនារបស់ រដ្ឋាខណ្ឌពោធសែនជ័យតិចជាងការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដូចច្នេះ ចំពោះការងារ រអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏កំពុងយកចិត្តទុកដាក់ដែរ ដោះស្រាយជូនជាបន្តបន្ទាបផងដែរ....។

ចំណែក ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ចោមចៅទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍនៅតាមមូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមផ្សេងដែលកើតមានរយៈពេលកន្លងមក ហើយក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងផងដែរ។

ដោយឡែក សំណូមពររបស់ បងប្អូន ឯកឧត្តម និងក្រុមកាងារ នឹងខិតខំ ដោះស្រាយ ជូនឱ្យអស់ពី លទ្ធភាព ។ ចំពោះសំណូមពរដែលមានការស្មុគស្មាញលើសពីដែនសមត្ថកិច្ច ក្រុមការងារនឹងធ្វើរបាយការណ៍បញ្ចូនទៅថ្នាក់លើបន្ត ដើម្បីរកដំណោះស្រាយជូនបងប្អូន។

ក្នុងឱកាស នោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឪពុកម្តាយដែលមានកូន ហើយខ្វះលទ្ធភាពបន្តសិក្សាបន្ត សូមនាំទៅចូលរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីមានជំនាញ ទើបងាយស្រួលរកការងារធ្វើ ចិញ្ចឹម ជីវិត។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        64
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        59
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm