ប្រទេសប៊ុលហ្គារី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតពហុជាតិ “Strike Back 26” កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានការចូលរួមរបស់ទាហាន ១.៥០០នាក់ មកពីប្រទេសចំនួន ៦ ។
សមយុទ្ធនេះដែរ ដឹកនាំដោយកងពលតូចមេកានិក Tundzha លេខ ២ ដោយបានប្រមូលផ្តុំកម្លាំងមលកពីប៊ុលហ្គារី សហរដ្ឋអាមេរិក អ៊ីតាលី ទួរគី និងរ៉ូម៉ានី ក្នុងនោះមានការចូលរួមពីគ្រឿងយុទ្ធោបករណ៍ជិត ៤២០គ្រឿង ។
រថពាសដែក បានបាញ់គ្រាប់ពិត អំឡុងសមយុទ្ធនេះ ខណៈទាហានប្រតិបត្តិការយានដ្រូន និងធ្វើតេស្តបច្ចេកវិទ្យាយានគ្មានមនុស្សបើកថ្មី ។
រដ្ឋមន្រ្តីការពារជាតិប៊ុលហ្គារីលោក Dimitar Stoyanov បានអង្កេតសមយុទ្ធនេះ ហើយលោកបាននិយាយជាមួយទាហានដែលបានចូលរួមមកពីប្រទេសជាច្រើន ។
លោក Stoyanov និយាយថា អ្វីដែលលោកឃើញ បានធ្វើឲ្យលោកសប្បាយចិត្ត ហើយលោកអាចនិយាយបានថា វឌ្ឍនភាពលើកងកម្លាំងជើងគោក ក្នុងការប្រើប្រាស់យានគ្មានមនុស្សបើក ហើយនិងបច្ចេកវិទ្យាថ្មី ៕

