ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បង្ហាញសេចក្ដីពិស្ដារនៃសេចក្តីព្រាងអនុស្សរណៈ ១៤ចំណុច ជាមួយអាមេរិក

2026/06/13 01:55:45 am        46

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានចេញផ្សាយ​សេចក្ដី​លម្អិតនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ១៤ចំណុច រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដោយបង្ហាញពីភាពខុសគ្នាយ៉ាង​ច្រើន​ពីលក្ខខណ្ឌ ​ដែលត្រូវ​បានរាយការណ៍ពីមុនដោយសារព័ត៌មាន Axios ទាក់ទងនឹងការបន្ធូរបន្ថយទណ្ឌកម្ម ទ្រព្យសម្បត្តិអ៊ីរ៉ង់ដែល​ត្រូវបាន​ ការប្តេជ្ញាចិត្ត ក្នុងការកសាងឡើងវិញ និងវិសាលភាពនៃការចរចានាពេលអនាគត។

យោងតាមសារព័ត៌មាន​ Mehr បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាងនេះមាន ១៤ចំណុច ហើយនៅតែត្រូវឆ្លងកាត់ការពិនិត្យឡើងវិញ និងការអនុម័តចុងក្រោយដោយអាជ្ញាធរពាក់ព័ន្ធ​របស់​អ៊ីរ៉ង់។ កំណែដែលបានរាយការណ៍ទាំង២ មាន​ចំណុចរួម​សំខាន់ៗមួយចំនួន ប៉ុន្តែភាពខុសគ្នាយ៉ាង​ច្រើន​លេចឡើងនៅក្នុងរបៀបដែលគោលបំណងទាំងនោះ នឹងត្រូវបានអនុវត្ត។

សារព័តព័ត៌មាន Axios បានរាយការណ៍អំពីការ «ពង្រីក» រយៈពេល ៦០ ថ្ងៃនៃបទឈប់បាញ់ដែលមានស្រាប់ ក្នុង​នោះ​រួមមាន​ទាំងនៅក្នុងប្រទេសលីបង់ផង​ដែរ​ ខណៈពេលដែលការចរចានុយក្លេអ៊ែរនៅតែបន្ត​។ ផ្ទុយទៅវិញ សេចក្តីព្រាងដែលបានចេញផ្សាយដោយសារព័ត៌មាន​ Mehr អំពាវនាវឲ្យ​មានការបញ្ឈប់អរិភាព «ភ្លាមៗ និងជាអចិន្ត្រៃយ៍» លើគ្រប់សមរភូមិ ក្នុង​នោះ​រួមទាំងនៅ​លីបង់ផង​ដែរ ដោយ​បន្ទាប់មក បើក​ការចរចារយៈពេល ៦០ថ្ងៃ ឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ។

ជាង​នេះ​ទៀត ក្រៅពី​ចំណុចផ្សេង របាយការណ៍ទាំង២ ក៏មាន​ភាព​ខុសគ្នាដែរ ជុំវិញ​ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ សារព័ត៌មាន​ Axios បានរាយការណ៍ពីការបើកឡើងវិញ «ភ្លាមៗ» នៃផ្លូវទឹកយុទ្ធសាស្ត្រដោយមិនមាន​ការ​បង់ថ្លៃ​សេវា និងការស្តារបរិមាណដឹកជញ្ជូនឲ្យ​ទៅកាន់កម្រិត​ធម្មតាឡើងវិញ។ តែ​សេចក្តីព្រាងដែលត្រូវ​បានរាយការណ៍ដោយអ៊ីរ៉ង់ ចែងអំពីការបើកច្រកសមុទ្រឡើងវិញ ក្នុងរយៈពេល ៣០​ថ្ងៃ និងសម្របសម្រួលជាមួយអ៊ីរ៉ង់។

គួរ​បញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានបញ្ជាក់​ថា «ផ្នែកសំខាន់» ក្នុង​អត្ថបទនៃការយោគយល់ ជាមួយសហរដ្ឋអាមេរិក ត្រូវបានបញ្ចប់ហើយ​ ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ធ្វើឲ្យ​ខូចដល់វឌ្ឍនភាព តាមរយៈការផ្លាស់ប្តូរជំហរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm