អង្គការសប្បុរសធម៌អភិរក្សនិយាយថា សត្វក្រៀលអាចនឹងបាត់បង់ទីជម្រកដ៏ចាំបាច់របស់ពួកវា បើសិនជាគម្រោងសាងសង់រមណីដ្ឋានប្រណីតនៅតំបន់ Vjosa Narta របស់អាមេនី បន្តតាមផែនការ ។
គម្រោងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនដែលមានការជាប់ពាក់ព័ន្ធនឹងកូនប្រសារប្រុស Jared Kushner របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
ក្រុមអភិរក្សាជីវិតសត្វស្លាបអាមេនី PPNEA បានរាប់ឃើញសត្វក្រៀល ៧ពាន់ក្បាល ឆ្លងកាត់តំបន់ការពារ Vjosa Narta ជារៀងរាល់ឆ្នាំ ហើយតំបន់នោះគឺជាកន្លែងធ្វើសំបុករបស់សត្វក្រៀលទាំងនេះ ។ ពួកគេបន្តថា បើសិនគម្រោងបន្ត ច្បាស់ណាស់ថា មានហានិភ័យធ្វើឲ្យសត្វក្រៀលទំាងអស់នេះ នឹងត្រូវបាត់បង់ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ Affinity Partners របស់លោក Kushner ពាក់ព័ន្ធនឹងគម្រោងតម្លៃ ១,៦ពាន់លានដុល្លារ លើតំបន់ឆ្នេរមិនទាន់អភិវឌ្ឍ ស្ថិតនៅជិតបឹង Narte ដែលជាជម្រករបស់សត្វក្រៀល ភេ និងកន្ធាយសមុទ្រ សម្រាប់ធ្វើសំបុក ៕

