សម្តេច ម៉ែន សំអន អញ្ជើញបើកពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ

2026/06/13 02:00:50 am        140

‎ខេត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមពិធីបើក “ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ។

‎ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជា តំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ។

‎កម្មវិធីពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានរៀបចំឡើយដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមាត់ទន្លេសិប្បនិមិ្មត្ត ខេត្តត្បូងឃ្មុំ។

‎ក្នុងពិព័រណ៍នេះ ភ្ញៀវអញ្ជើញចូលរួមនឹងមានឱកាស៖

‎‎១. ទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំដ៏ល្បីល្បាញ ដែលដាំដុះតាមស្តង់ដារ និងមានគុណភាពខ្ពស់។

‎‎២. ស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែជាច្រើន ដូចជា មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងផលិតផលកសិកម្មផ្សេងៗទៀត។

‎‎៣. គាំទ្រផលិតផលរបស់ប្រជាកសិករដោយផ្ទាល់ តាមរយៈការទិញ និងការបញ្ជាទិញពីស្តង់ពិព័រណ៍។

‎‎៤. ស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម។

‎‎សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ និងអ្នកស្រឡាញ់ផលិតផលកសិកម្មទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មខ្មែរ ជាពិសេសទុរេន និងដំណាំឈើហូបផ្លែរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm