រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងខ្មៅដ៏ធំមួយហុយចេញពីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែងស្ថិតក្នុងទីក្រុង Tracy រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអណ្តាតភ្លើងឆាបឆេះនៅអគារ Medline ។
នាយកដ្ឋាននគរបាលក្រុង Tracy និយាយថា ក្រុមសង្រ្គោះបន្ទាន់ បានឆ្លើយតបទៅកាន់ទីតាំងកើតហេតុកាលពីវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក ដោយពួកគេបិទផ្លូវ ដើម្បីជួយជម្លៀសមនុស្សចេញ និងបើកផ្លូវសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ។
យោងតាមការធ្វើបច្ចុប្បន្នភាពរបស់នគរបាល បានឲ្យដឹងថា អគ្គិភ័យនៅតែបន្តឆាបឆេះ នៅវេលាម៉ោង ៤ និង ១០នាទីល្ងាច ម៉ោងក្នុងស្រុក ។
ក្រុមមន្រ្តីក្រុង បានធ្វើការព្រមានសាធារណជនក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមពីគុណភាពខ្យល់អន់ ហើយនិងណែនាំអ្នកស្រុកមិនត្រូវធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះទេ ៕

