ប្រភព៖ ឥណ្ឌាកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាមេរិកលើកទី២ ដើម្បីតវ៉ាការវាយប្រហារលើ​នាវា​ នៅ​សមុទ្រអូម៉ង់

2026/06/13 02:04:01 am        39

ប្រភពមួយរូប​ពីឥណ្ឌា បាននិយាយថា ប្រទេស​ឥណ្ឌាបានកោះអញ្ជើញ​អនុប្រធានបេសកកម្មអាមេរិក នៅទីក្រុងដេលី (Delhi) នាថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់យោធាអាមេរិក លើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់ ដោយ​នេះគឺ​ជាលើកទី២ ហើយ ក្នុងរយៈពេល ៣ថ្ងៃ ដែល​ទីក្រុងញូវដេលី (New Delhi) បានសម្តែងការមិនពេញចិត្តរបស់ខ្លួន។

អនុប្រធានបេសកកម្មអាមេរិកប្រចាំប្រទេសនេះ លោក Jason Meeks ត្រូវបានកោះអញ្ជើញ​ដោយ​ឥណ្ឌាជាលើកដំបូងនៅថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីមាន​ការវាយប្រហាររបស់កងទ័ពជើងទឹកអាមេរិក ដែលបានសម្លាប់នាវិកឥណ្ឌា ៣នាក់ នៅលើនាវាដឹកប្រេង Settebello ដែលមានទង់ជាតិប្រទេស​ប៉ាឡូ (Palau)។

កាលពីថ្ងៃទី១១ ខែមិថុនា នាវាដែលមាននាវិកឥណ្ឌា ១គ្រឿង​ផ្សេង​ទៀត ត្រូវបានវាយប្រហារ តែ​គ្មានរបាយការណ៍អំពីការស្លាប់ ឬរបួសនោះឡើយ​។

ដោយសំដៅទៅលើក្រសួងការបរទេស ប្រភពនោះបាននិយាយថា «MEA បានកោះអញ្ជើញ​លោក​ Meeks ឲ្យទៅ​ស្ដាប់​ការតវ៉ា ចំពោះ​ការវាយប្រហារលើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់»។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវដេលី មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយការកោះអញ្ជើញ​អ្នកការទូតអាមេរិកម្នាក់មកធ្វើការតវ៉ា គឺជា​ករណី​កម្រមានណាស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm