នគរបាលបង្រ្កាបកុបកម្ម បានរារាំងក្រុមបាតុករមិនឲ្យចូលទៅកាន់តំបន់នៅជិតពហុកីឡដ្ឋាន Mexico City ស្របពេលព្រឹត្តការណ៍ FIFA World Cup 2026 បានបើកពិធីចាប់ផ្តើមការប្រកួត ។
រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា ចលនាសង្គមចំនួន ១៩ មានគម្រោងតវ៉ានៅជិតពហុកីឡដ្ឋាននេះ អំឡុងសប្តាហ៍នៃការបើកព្រឹត្តការណ៍ World Cup ។
គួរឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្ម ដែលដឹកនាំដោយក្រុមបំបែកពីសហជីពគ្រូបង្រៀន CNTE បន្ទាប់ពីមានការតវ៉ារយៈពេល ១សប្តាហ៍ដែលប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានហៅថា ជាការបង្កហេតុ ។
លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានថា ដូចអ្វីបង្ហាញឲ្យឃើញ ថាតើស្ថានភាពនៅម៉ិកស៊ិក កំពុងមានសភាពអាក្រក់កម្រិតណាទៅ ។
ការបិទផ្លូវរបស់នគរបាល បានរារាំងក្រុមបាតុករមិនឲ្យចូលទៅដល់ពហុកីឡដ្ឋាន Azteca ដែលនឹបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup កាលពីថ្ងៃទី១១ ខែមិថុនា ។
សូមបញ្ជាក់ថា ប្រទេសម៉ិកស៊ិក កំពុងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តការណ៍បាល់ទាត់ FIFA World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងកាណាដា ៕

