ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងស្តាឡើងវិញការចូលដល់ការនេសាទពាណិជ្ជកម្មនៅតំបន់ខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច គឺជាជំហានមួយលោកនិយាយថា នឹងធ្វើឲ្យតម្លៃគ្រឿងសមុទ្រចុះថោក និងជំរុញធុរកិច្ចសម្រាប់ក្រុមអ្នកនេសាទសហរដ្ឋអាមេរិក ។
ថ្លែងនៅឯការិយាល័យ Oval ស្ថិតក្នុងសេតវិមានជាមួយសមាជិកគណៈរដ្ឋមន្រ្តី និងក្រុមមន្រ្តីឧស្សាហកម្ម លោក Trumpនិយាយថា វិធានការនេះ នឹងបើកឡើងវិញតំបន់រឹតត្បិតកាលពីមុនចំនួន ៣កន្លែង ។
លោកបន្តថា ដូច្នេះហើយលោក ត្រូវចាត់វិធានការ ដើម្បីធ្វើឲ្យតម្លៃគ្រឿងសមុទ្រចុះថោក និងបង្កើតប្រាក់ចំណូលរាប់លានដុល្លារនៅក្នុងធុរកិច្ចថ្មី សម្រាប់ប្រជានេសាទដ៏អស្ចារ្យរបស់ពួកយើង ។
លោក Trump និយាយទៀតថា ការសម្រេចចិត្តនេះ នឹងត្រូវចូលទៅក្នុងដែនទឹកវិញដែលកាលពីមុនជាតំបន់ពុំអនុញ្ញាតសម្រាប់ប្រតិបត្តិករសហរដ្ឋអាមេរិក ខណៈគូប្រជែងបរទេស អាចនេសាទបាននៅទីនោះ ៕