ប្រភព៖ អនុស្សរណៈសន្តិភាព រវាងអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានចុះហត្ថលេខានាថ្ងៃទី១៤ ខែមិថុនា នៅស្វីស

2026/06/13 02:52:26 am        43


ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ​នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា អនុស្សរណៈ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្គ្រាមរបស់ភាគី​ទាំង​២ អាចត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ដោយទីក្រុងហ្សឺណែវរបស់​ប្រទេស​ស្វីស បានក្លាយជាទីកន្លែងដ៏ទំនងបំផុត ក្នុង​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​។

ប្រភពនេះបាននិយាយថា ភាសានៅក្នុងអនុស្សរណៈនេះ នៅតែស្ថិត​ក្នុង​ដំណាក់​កាល​បញ្ចប់ចុង​ក្រោយ​ ហើយប្រទេស​អ៊ីរ៉ង់កំពុងប្រកាន់ខ្ជាប់នូវគោល​ជំហររបស់ខ្លួន ដែល​ថា កិច្ចព្រមព្រៀងនេះ ក៏ត្រូវតែបញ្ចប់ការប្រយុទ្ធគ្នានៅលីបង់ផងដែរ ជាកន្លែងដែលអ៊ីស្រាអែលបានប្រយុទ្ធជាមួយ​កងជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

គោលបំណង គឺដើម្បីបញ្ចប់ពាក្យពេចន៍ក្នុង​អនុស្សរណៈនេះ នៅថ្ងៃទី១៣ ខែមិថុនា ដូច្នេះ កិច្ចព្រមព្រៀងនេះ អាចត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammed Baqer Qalibaf។ មិនទាន់មានទីកន្លែងណាមួយត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែទីក្រុងហ្សឺណែវ បានក្លាយជាទីកន្លែងដែលទំនងជាគេ​បំផុត។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពី​ថ្ងៃទី១១ ខែមិថុនាថា លោកកំពុងលុបចោលការវាយប្រហារថ្មីលើអ៊ីរ៉ង់ ពីព្រោះកិច្ចព្រមព្រៀងនេះរួចរាល់ហើយ។ លោកបានប្រាប់អ្នកសារ​ព័ត៌មានថា៖ «យើងទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់បានយ៉ាងល្អប្រសើរ​»។

ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដូចដែលបានពិពណ៌នានៅថ្ងៃទី១២ ខែមិថុនា ដោយមន្ត្រីអ៊ីរ៉ង់ ហាក់ដូចជាផ្តល់ជូនទីក្រុងតេអេរ៉ង់នូវអ្វីដែលខ្លួនបានទាមទារ រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm