អ្នកជំនាញ៖ ផែនទីបង្ហាញផ្លូវបទឈប់បាញ់ហ្កាហ្សា រង​ការ​​គំរាមកំហែង ខណៈអ៊ីស្រាអែលពង្រីកការគ្រប់គ្រង

2026/06/13 03:25:39 am        48


ខណៈពេលដែលក្រុមប៉ាឡេស្ទីននានា ជួបប្រជុំ​គ្នានៅទីក្រុងគែររបស់ប្រទេស​អេហ្ស៊ីប ដើម្បីពិភាក្សា អំពីការគ្រប់គ្រងនាពេលអនាគត នៅតំបន់​​ហ្កាហ្សា ក្រុមជំនួយ និងអ្នកវិភាគ ព្រមានថា ការពិតនៅលើដីជាក់​ស្ដែង កំពុងធ្វើដំណើរផ្ទុយពីទិសដៅ​ក្របខ័ណ្ឌនៃ​បទ​ឈប់បាញ់នេះ​ ដែលបាន​បើក​ផ្លូវឲ្យមាន​ការកសាងឡើងវិញ និងការស្តារ​ឡើងវិញ។

បើទោះ​បី​ការចរចានៅតែបន្តប្រព្រឹត្តទៅ​ក៏ដោយ​ ក៏​អ៊ីស្រាអែលបានពង្រីកការគ្រប់គ្រងរបស់ខ្លួនលើផ្នែកធំៗនៃតំបន់នោះ ការវាយប្រហារនៅតែបន្តមាន​ លទ្ធភាព​ចូល​ទៅ​ប្រើប្រាស់ជំនួយមនុស្សធម៌នៅតែត្រូវបានរឹតត្បិតយ៉ាងខ្លាំង ហើយការកសាងឡើងវិញមិនទាន់ចាប់ផ្តើមនៅឡើយទេ ដែលធ្វើឲ្យ​ប្រជាជនជាង ២លាននាក់របស់តំបន់​ហ្កាហ្សា ជាប់នៅ​ក្នុងស្ថានភាព​វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។

អ្នកសម្របសម្រួលផ្នែកតស៊ូមតិ និងទំនាក់ទំនងនៅអង្គការ ActionAid Palestine លោក Riham Jafari បានប្រាប់សារព័ត៌មាន Anadolu ថា៖ «ការអនុវត្តដំណាក់កាលទី១ នៃបទឈប់បាញ់ នៅតំបន់​ហ្កាហ្សា នៅតែមានកម្រិត និងមិនស៊ីសង្វាក់គ្នា ជាពិសេសដោយសារតែការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត»។

យោងតាមតួលេខរបស់ស្ថាប័ន​សុខាភិបាលតំបន់​ហ្កាហ្សា បាន​ឲ្យ​ដឹងថា មនុស្សប្រហែល ១.០០០នាក់ ត្រូវបានសម្លាប់ និង ៣.០០០នាក់ រងរបួស ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។

គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុន​ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការ ២០ចំណុចដែលគូសបញ្ជាក់ពីក្របខ័ណ្ឌមួយ ដោយដំណាក់កាលទី១ រួមមានបទឈប់បាញ់ និងការដោះដូរអ្នកទោស រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន។

តែ​យ៉ាងណាក្ដី​ ការអនុវត្តកិច្ចព្រមព្រៀងនៅតែមិនទាន់បានសម្រេចនៅឡើយ ស្រប​ពេល​ដែល​ប្រតិបត្តិការរបស់​យោធាអ៊ីស្រាអែលកំពុងបន្តមាន​ ហើយ​ការរឹតបន្តឹងផ្នែកមនុស្សធម៌មាន​កាន់តែខ្លាំងឡើងៗ។ ហើយ​អ្វី​ដែល​សំខាន់នោះ គឺថា កាលពីខែឧសភា អ៊ីស្រាអែលបានបញ្ជាក់​ថា ខ្លួនបានបង្កើនការគ្រប់គ្រងដល់ ៦០ភាគរយ​នៃតំបន់ហ្កាហ្សា ខណៈ​ដែល​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានណែនាំយោធាឲ្យ​គ្រប់គ្រងរហូតដល់ ៧០ភាគរយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm