BG Pathum យកឈ្នះ United City បន្ត​នាំ​មុខ​គេ​ក្នុង​ពូ​ល G ក្រប​ខណ្ឌ AFC Champions League

2022/04/25 09:29:34 pm        128

​បាល់ទាត់៖ ​ក្រុម​ជើងឯក​ថៃ BG Pathum United បាន​បន្ត​ការ​នាំមុខគេ​ក្នុង​ពូ​ល G នៃ​ក្របខណ្ឌ AFC Champions League ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន United City FC ៣-១​។

​​កីឡាករ​សិង្ហ​បុរី Ikhsan Fandi រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​បន្ទាប់ពី Diogo បើក​ការ​នាំមុខ មុនពេល​ដែល Mark Hartmann តប​បាន​មួយ​គ្រាប់​ឱ្យ United City តែ​យឺត​ពេល​ទៅហើយ BG Pathum United យកឈ្នះ ៣-១ ដើម្បី​នាំមុខគេ​ក្នុង​ពូ​ល G នេះ​មាន ១០ពិន្ទុ​ក្រោយ​ឈ្នះ ៣ ស្មើ ១ មិនដែល​ចាញ់ ខណៈដែល United City នៅតែ​មិនមាន​ពិន្ទុ​រាប់​ក្រោយ​ចាញ់​ទាំង ៤ប្រកួត​។ ​​ក្នុង​ពូ​ល​នេះដែរ Jeonnam Dragons និង Melbourne City FC បាន​ត្រឹម​បញ្ចប់​ដោយ​ស្មើគ្នា ១-១ មានន័យថា Melbourne City ធ្លាក់​មក​លេខ២ មាន ៨ពិន្ទុ ​ខណៈ Jeonnam Dragons ឈរ​លេខ៣ មាន ៤ពិន្ទុ​។

ងាក​មក​ពូ​ល I ជើងឯក​ជប៉ុន Kawasaki Frontale បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី Johor Darul Ta’Zim ៥-០​។

​Yu Kobayshi បន្ត​រកបាន​គ្រាប់​ទៀត​ក្នុង​ការប្រកួត​នេះ​ពីរ​គ្រាប់​ម្នាក់ឯង ខណៈ​កីឡាករ​ថៃ Chanathip Songkrasin ក៏​រកបាន​មួយ​គ្រាប់​ដែរ​។ ​​Kawasaki Frontale បាន​ឡើងមក​នាំមុខគេ​វិញ​ក្នុង​ពូ​ល I នេះ​មាន ៨ពិន្ទុ ទំលាក់ JDT ទៅ​លេខ២ វិញ​មាន ៧ពិន្ទុ​។ ​​ចំណែកឯ Ulsan Hyundai ឈរ​លេខ៣ មាន ៧ពិន្ទុ​ផងដែរ​ក្រោយ​យកឈ្នះ Guangzhou FC ដោយ​លទ្ធផល ៥-០ ដែរ​។ ​​មួយ​ពូ​ល​ទៀត​នៅ​តំបន់​ខាងកើត​នេះ​គឺ​ពូ​ល F បី​ក្រុម​កំពុងកាន់ ៧ពិន្ទុ​ដូចគ្នា​គឺ​ក្រុម​ជប៉ុន Urawa Red Diamonds ឈរលើ​គេ​ក្រោយ​ស្នើ​ជាមួយ Daegu FC ០-០ ខណៈដែល Lion City Sailors របស់​សិង្ហ​បុរី​ឈរ​លេខ៣ ក្រោយ​យកឈ្នះ Shandong Luneng ៣-២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm