ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់អះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមព្រៀងបញ្ចេញមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ទោះបីជាលោកនៅស្ងៀមជាសាធារណៈលើបញ្ហានេះក៏ដោយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars គ្រប់គ្រងដោយរដ្ឋ បាននិយាយថា លោក Mohsen Rezaei សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់អ៊ីរ៉ង់ បាននិយាយថា លោក Trump បានព្រមព្រៀងបញ្ចេញទ្រព្យសកម្មចំនួន ២៤ ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ប៉ុន្តែលោកមិនបានប្រកាសច្បាស់អំពីរឿងនេះទេ ។
លោកប្រធានាធិបតី Trump នៅពេលដំបូងបានប្រកាសថា របាយការណ៍បែបនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ជា «ព័ត៌មានក្លែងក្លាយ»។
