ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅតែ​បន្ត​នៅ​អ៊ុយ​ក្រែ​ន ពីរ​ខែ​បន្ទាប់ពី​ការ​វាយ​លុក​របស់​រុស្ស៊ី

2022/04/25 09:42:50 pm        1.8 K

​អ៊ុយក្រែន៖ ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅតែ​បន្ត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កាលពី​ថ្ងៃអាទិត្យ​គឺជា​ថ្ងៃ​ប្រារព្ធ​ខួប ២​ខែ​ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្ដើម​។ ទាហាន​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន និង​តំបន់​ផ្សេងទៀត​។​

​អភិបាលក្រុង Serhiy Haidai នៃ​តំបន់ Luhansk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋបាល​តំបន់​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​តំបន់​លំនៅឋាន​ពលរដ្ឋ ​នៅ​ភាគ​ខាងលិចបណ្ដាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និង​របួស​ ២​នាក់​ទៀត​។​ ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Mykhailo Podolyak បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា រុស្ស៊ី​កំពុង​បន្ត​វាយប្រហារ​រោងចក្រ​ស្លដែក​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាងកើត ហើយ​កន្លែង​ដែល​ជន​ស៊ីវិល និង​យោធា​ស្ថិតនៅ​ត្រូវ​បាន​បាញ់​ផ្លោង​ដោយ​គ្រាប់​ផ្លោង​តាម​អាកាស និង​កាំភ្លើង​ធំ​។ ក្នុង​ពេល​មានការ​វិវត្តន៍​ទាំងនេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​កំពុង​ដំណើរការ ដើម្បី​សម្រប​សម្រួល​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

​ការិយាល័យ​ប្រធានាធិបតី​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ប្រធានាធិបតី​លោក Recep Tayyip Erdogan បាន​ថ្លែង​ទៅកាន់​សម​ភាគី​អ៊ុយ​ក្រែ​ន​របស់​លោក​គឺ​លោក ​Volodymyr Zelenskyy ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​ថា ​ប្រទេស​របស់​លោក​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ផ្តល់​ជំនួយ ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ដំណើរ​ការចរចា​។ ​ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​អង្គារ និង​ជួបជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ក្នុង​ទីក្រុង​គី​វ​នៅ​ពីរ​ថ្ងៃ​បន្ទាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm