លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា

2026/06/13 10:18:12 pm        99

លោក​ប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារមួយ ដែលបានសម្លាប់លោក Hector Rusthenford Guerrero Flores ឬ Nino Guerrero មេនៃ​ក្រុមអន្ធពាល​ពន្ធនាគារ​ Tren de Aragua របស់ប្រទេសវ៉េណេស៊ុយអេឡា។

នៅក្នុងការបង្ហោះមួយលើបណ្ដាញ​សង្គម Truth Social កាលពីល្ងាចថ្ងៃសុក្រ លោក Trump បានឲ្យ​ដឹង​ថា៖ «ដោយ​មាន​ការ​ចង្អុល​បង្ហាញ​របស់ខ្ញុំ បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងរហ័ស និងសាហាវ ដែល​បាន​ផ្ដាច់​ជីវិតលោក Nino Guerrero ​មេរបស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករស្រេក​ឈាមបំផុតមួយ នៅលើភពផែនដី»។

លោក​បាន​បន្ថែម​ថា៖ «ប្រតិបត្តិការ​នេះត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមិត្តភក្តិរបស់យើង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលយើងកំពុងធ្វើការជាមួយគ្នាយ៉ាងល្អប្រសើរ»។

ចំណែក​លោក Pete Hegseth ប្រមុខ​មន្ទីរបញ្ចកោណ បានបង្ហោះនៅលើបណ្ដាញ​សង្គម​ X ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅដើមសប្តាហ៍នេះ ហើយលោក Guerrero «ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយប្រហារ»។ រីឯក្រសួងព័ត៌មានរបស់វ៉េណេស៊ុយអេឡា បានឲ្យដឹង​ថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ មានការប៉ះទង្គិចគ្នាជាមួយសមាជិកនៃក្រុមឧក្រិដ្ឋជន ដែលមេដឹកនាំ គឺលោក Guerrero ត្រូវបានកម្ចាត់​។

គួរ​បញ្ជាក់ថា រដ្ឋបាលរបស់​លោក Trump បានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតលើលោក Guerrero និងមេដទៃទៀតនៃក្រុម​ Tren de Aragua ជុំវិញការជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មនានា ដូចជាការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងការសម្អាត​ប្រាក់​កខ្វក់។ ក្រសួងការបរទេសបានកំណត់ក្រុម​ Tren de Aragua ថា ជាអង្គការភេរវកម្មបរទេស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm