មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast

2026/06/13 10:35:53 pm        92

លោក Elon Musk ដែលទើប​ឡើង​គ្រង​តំណែង​ជាមហាសេដ្ឋីមាន​ទ្រព្យ​សម្បត្តិ​សែន​កោដិ​ដំបូងគេរបស់ពិភពលោក បានប្រឈម​នឹងការរិះគន់ថ្មី កាល​ពីថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ពាក់​ព័ន្ធ​នឹង​កុបកម្មប្រឆាំងជនអន្តោប្រវេសន៍ នៅទីក្រុង Belfast របស់អៀរឡង់ខាងជើង​ បន្ទាប់ពីអ្នកស្រាវជ្រាវ បាននិយាយថា រឿងរ៉ាវហិង្សាដែលលោក​បានពង្រីកឲ្យ​កាន់តែ​ធំ​នៅលើវេទិកាបណ្ដាញសង្គម​ X របស់លោក បាននាំ​ឲ្យមាន​អ្នកចូលមើលរាប់លានដង។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់​អៀរឡង់ខាងជើង បន្ទាប់ពីមាន​ការវាយប្រហារដោយកាំបិតដ៏ឃោរឃៅ កាល​ពី​ថ្ងៃទី៨ ខែមិថុនា ដោយនគរបាល​បានចោទប្រកាន់ជនជាតិស៊ូដង់ម្នាក់ឈ្មោះ Hadi Alodid ពីបទប៉ុនប៉ងធ្វើ​ឃាត។

លោក Musk បានបង្កើន​ការអំពាវនាវឲ្យ​មានការតវ៉ានៅទូទាំងប្រទេសអង់គ្លេស ពីសកម្មជនប្រឆាំងអន្តោប្រវេសន៍ លោក​ Tommy Robinson និងបានសរសេរទៅកាន់អ្នកតាមដានចំនួន ២៤០​លាននាក់របស់លោក​នៅលើបណ្ដាញ​សង្គម X ថា «មានតែការតវ៉ាម្តងហើយម្តងទៀត និងខ្លាំងក្លា​ប៉ុណ្ណោះ ទើបមានការផ្លាស់ប្តូរណាមួយ»។ លោកក៏បានជំរុញផង​ដែរនូវ​ការបង្ហោះ និងសារប្រឆាំងនឹងអន្តោប្រវេសន៍ពីលោក Rupert Lowe មេដឹកនាំគណបក្សស្តាំនិយម Restore Britain ដោយបាន​ធ្វើ​ឲ្យ​ការ​បង្ហោះនោះ​ទៅ​ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅលើវេទិកាបណ្ដាញសង្គម​។

ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឃ្លាំមើលបច្ចេកវិទ្យាមិនរកប្រាក់ចំណេញ Center for Countering Digital Hate (CCDH) បានរាយការណ៍ថា ការបង្ហោះរបស់អ្នកទាំង៣ អំពីទីក្រុង Belfast ទទួលបានការចូលមើលជាង ១១៥​លានដង នៅទូទាំងគណនីរបស់ពួកគេ ដោយលោក Musk មាន ៥៥ភាគរយនៃចំនួនសរុប។ CCDH បានឲ្យ​ដឹង​នៅក្នុងរបាយការណ៍មួយថា «ការពង្រីកសាររបស់លោក Musk គឺជាឧបករណ៍ដ៏សំខាន់» ដោយរួមចំណែកដល់ការចូលមើលចំនួន ៦៤លានដង។

លោក Imran Ahmed ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ CCDH បានលើក​ឡើង​ថា៖ «ក្នុងនាមជាម្ចាស់បណ្ដាញ​សង្គម X និងជាអ្នកប្រើប្រាស់ដែលមានអ្នកតាមដានច្រើនជាងគេបំផុត​ លោក Musk មានអំណាចដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងការបង្កើតអ្វីដែលមនុស្សមើល​ឃើញតាមប្រព័ន្ធ​អ៊ីនធឺណិត។ ជាមួយ​នឹង​អំណាចនោះ លោក​ត្រូវ​ទទួលខុសត្រូវ ចំពោះខ្លឹមសារ និងធ្វើការផ្សព្វផ្សាយលើ​វេទិការបស់លោក​»។

លោក Ahmed បានបន្ថែមថា៖ «ខណៈពេលដែលសហគមន៍នានា បានដោះស្រាយជាមួយនឹងផលវិបាកនៃភាពឃោរឃៅ និងភាពចលាចល គ្មានបុគ្គលណាម្នាក់ដើរតួនាទីធំជាង ក្នុងការផ្សព្វផ្សាយខ្លឹមសារនេះនៅលើបណ្ដាញ​សង្គម​ X ជាងលោក Musk ផ្ទាល់នោះទេ»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm