ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន

2026/06/13 10:39:00 pm        87

ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់​ថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកក្រុមហ៊ុនបន្ថែមទៀតថា ជា «ក្រុមហ៊ុនយោធា» ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់សន្តិសុខជាតិជាលេស ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន។

យោងតាមសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា ក្រសួងមិនពេញចិត្តយ៉ាងខ្លាំង ចំពោះចំណាត់ការ​នេះ ដែលមិនអើពើនឹងទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកកាន់តែទូលំទូលាយ ធ្វើឲ្យ​ខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក គំរាមកំហែងដល់ស្ថិរភាពខ្សែច្រវាក់​ក់ផ្គត់ផ្គង់ ខណៈពេលដែលប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់សហគ្រាសចិន។

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា ទីក្រុងប៉េកាំងបានជំរុញឲ្យ​សហរដ្ឋអាមេរិកកែប្រែការកំណត់នេះ​ជាបន្ទាន់ និងផ្តល់នូវ​ការប្រព្រឹត្តដោយយុត្តិធម៌ និងមិនរើសអើងដល់ក្រុមហ៊ុនចិន ដោយព្រមានថា ខ្លួននឹងចាត់វិធានការតបត «យ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា» ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរទិសដៅនេះ​ទេ​។

គួរ​បញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងបន្ទាប់ពីមន្ទីរបញ្ចកោណ នៅសប្តាហ៍នេះ បានបន្ថែមក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសចិន ក្នុង​នោះ​រួមទាំង Alibaba Group Holding, Baidu និង BYD ទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនចាត់ទុក​ថា គាំទ្រដល់​កងទ័ពរំដោះប្រជាជនចិន​។ ចំណាត់ការនេះបានកែសម្រួលកំណែនៃបញ្ជីដែលបានបោះពុម្ពផ្សាយរយៈពេល​ខ្លី​ នៅក្នុងខែកុម្ភៈ មុនពេលត្រូវបានដកចេញវិញ​ដោយគ្មានការពន្យល់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm