ជប៉ុន និងឥណ្ឌូនេស៊ី សម្លឹងដល់​ទំនាក់ទំនងកាន់តែជិតស្និទ្ធ តាម​រយៈការចែករំលែកព័ត៌មានសម្ងាត់ និងការនាំចេញនាវាពិឃាត

2026/06/13 10:46:00 pm        128

ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹង​ថា ប្រទេស​ជប៉ុន និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាស្វែងយល់ពីកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅ តាមរយៈការចែករំលែកព័ត៌មានសមុទ្រដ៏រសើប និងពន្លឿនការចរចាឆ្ពោះទៅរកការនាំចេញនាវាពិឃាតជប៉ុន។

កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ Shinjiro Koizumi បានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក​ Prabowo Subianto និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sjafrie Sjamsoeddin កាលពីថ្ងៃទី១២ ខែមិថុនា ខណៈពេលដែលលោកបានទៅបំពេញទស្សនកិច្ច នៅ​ប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ។

អំឡុងកិច្ចប្រជុំនោះ​ លោក Koizumi បាននិយាយថា ការជំរុញការទប់ស្កាត់ដែន​សមុទ្ររបស់ឥណ្ឌូនេស៊ី ដែលមានទីតាំងនៅជិតផ្លូវសមុទ្រដ៏សំខាន់ ក៏នឹងរួមចំណែកផង​ដែរ​ដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេសជប៉ុន និងកន្លែង​ផ្សេង​ទៀត។

ភាគីជប៉ុនបានឲ្យ​ដឹង​ថា លោក Prabowo បានយល់ស្របជាមួយលោក Koizumi ថា ប្រទេសទាំង២ ត្រូវសហការគ្នា ក្នុងការធានាសន្តិសុខដែន​សមុទ្រ ដោយបន្ថែមថា លោក​ប្រធានាធិបតី បានសម្តែងក្តីសង្ឃឹមថា នឹង​មាន «វឌ្ឍនភាពជាក់ស្តែង» លើកិច្ចសហប្រតិបត្តិការឧបករណ៍ការពារជាតិ។

កាលពីសប្តាហ៍មុន ប្រមុខការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុង​ការ​ចាប់ផ្តើមការ​ចរចាកម្រិតការងារ លើការនាំចេញនាវាពិឃាតថ្នាក់ Asagiri ទៅកាន់ឥណ្ឌូនេស៊ី។ ជប៉ុនបាន និងកំពុងប្រឹង​ប្រែង​បង្កើតចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះ ខណៈ​ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm