វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs

2026/06/13 04:15:47 pm        137

តាមរយៈ “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១” ក្រោម​ប្រធាន​បទ “ការគាំទ្រនិងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និង​សមត្ថភាព​ប្រកួតប្រជែង”។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ពង្រឹង​ការ​យល់​ដឹង​អំពីច្បាប់ និងនីតិវិធីគយ ដល់វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) កាន់តែប្រសើរថែមទៀត។

នៅក្នុងពិធីបិទវេទិកា កាលពីរសៀលថ្ងៃទី១២ ខែមិថុនាកន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋ​មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​លើក​ឡើង​ដោយការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុង​ការ​បន្តធ្វើជាដៃគូគាំទ្រការអភិវឌ្ឍ SMEs តាមរយៈការពង្រឹងតម្លាភាព, ការធ្វើ​ទំនើប​កម្ម​រដ្ឋបាល​គយ, ការប្រើប្រាស់ប្រព័ន្ធឌីជីថល, ការកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើពាណិជ្ជកម្ម ព្រម​ទាំង​ការ​លើក​កម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិនិងនីតិវិធីគយ។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង​ដៃគូ​ទាំង​អស់ ឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលគ្នា ដើម្បីរួបរួម​បង្កើត​បរិយាកាស​ធុរកិច្ច​ឱ្យ​កាន់​តែអំណោយផលសម្រាប់ SMEs នៅកម្ពុជាផងដែរ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បា​ន​លើកឡើងថា សហគ្រាស​ធុនតូច និង​មធ្យម គឺជា​ឆ្អឹង​ខ្នងនៃសេដ្ឋកិច្ចជាតិ ដែល​មាន​តួនាទី​យ៉ាង​​សំខាន់​នៅក្នុងការគាំទ្រ​កំណើន​សេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ ជម្រុញ​ផលិតផល​ក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការ​បង្កើន​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំ និង​មានសមត្ថភាពប្រកួតប្រជែង។ យ៉ាង​ណា ឧកញ៉ា ក៏បាន​លើក​ឡើងផងដែរ​​ពី​បញ្ហា​ប្រឈមរបស់ SMEs និងឧបសគ្គជាច្រើនដែលទាមទាឱ្យរាជរដ្ឋាភិបាលជួយសម្របសម្រួល ដើម្បី​លើកកម្ពស់ស្តង់ដារផលិតផលខ្មែរ ផលវិបាក​ក្នុងប្រតិបត្តិការ​នាំចេញ-នាំ​ចូល និងការ​យល់​ដឹង​​​នៅ​មានកម្រិតនៅឡើយ​អំពី​នីតិវិធីគយ។

សូមបញ្ជាក់ថា ឆ្លងកាត់ក្នុងរយៈពេលពីរថ្ងៃកន្លងមក គឺថ្ងៃទី១១ និង១២ ខែមិថុនា ឆ្នាំ២០២៦ វេទិកា​ខាងលើបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្ម ពី​តំណាង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមធុរកិច្ច និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាច្រើន។ វេទិកានេះ បានបិទបញ្ចប់ដោយផ្លែផ្កាតាមការរំពឹងទុក និងបាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការពង្រឹងភាពជាដៃគូ ការលើក​កម្ពស់​ផលិត​កម្ម​ក្នុងស្រុក ការពង្រីកពាណិជ្ជកម្ម និងការជំរុញការអភិវឌ្ឍ SMEs ប្រកប​ដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am