ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​

2026/06/14 12:06:39 am        121

នៅ​ថ្ងៃសៅរ៍ (ទី​១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ អាជ្ញាធរបានបញ្ជាក់​ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ បានកើនឡើងដល់ ៦១នាក់ហើយ​ ខណៈដែលក្រុមស្វែងរក និងជួយសង្គ្រោះ បានបន្តប្រតិបត្តិការនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត នៅកោះ​ Mindanao។

ការិយាល័យការពារជនស៊ីវិល (OCD) បានឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់បានកើនឡើង បន្ទាប់ពីសាកសពបន្ថែមត្រូវបានរកឃើញ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ប្រព័ន្ធ​ផ្សព្វផ្សាយ GMA News បានរាយការណ៍​ថា មនុស្ស ៣៣នាក់ កំពុងបាត់ខ្លួន ខណៈដែល ១.២២១នាក់ បានរងរបួស។

ជាមួយ​គ្នានេះ អាជ្ញាធរបានបន្ថែម​ថា ប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងទាញយក កំពុងបន្តមាន​ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បន្តស្វែងរកអ្នកនៅរស់រានមានជីវិត និងជួយសង្គ្រោះជនរងគ្រោះដែលជាប់ ដោយសារបំណាក់​ដី និងសំណង់ដែល​បាក់រលំ​។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងព័ត៌មានប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយ (DROMIC) បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះ បានប៉ះពាល់ដល់មនុស្ស ៥៥៣.០៦៨នាក់ នៅក្នុងតំបន់មីន Mindanao។ ហើយ​បើយោងតាមសារព័ត៌មាន Philippine Daily Inquirer បាន​ឲ្យ​ដឹង​ថា មនុស្សប្រហែល ៩.៣៩៣នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ខណៈដែល ៥៤.២៧៤នាក់ បានស្វែងរកជម្រកបណ្តោះអាសន្នជាមួយសាច់ញាតិ និងមិត្តភក្តិនៅខាងក្រៅកន្លែងជម្លៀសផ្លូវការ។

គួរបញ្ជាក់ថា រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរកោះ Mindanao កាលពីដើមសប្តាហ៍នេះ ដែលបង្កឲ្យ​មានការភ័យស្លន់ស្លោដល់​មនុស្ស​ជាច្រើន​ និងបណ្តាលឲ្យមាន​ការ​​ខូចខាតយ៉ាងខ្លាំងដល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm