លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស

2026/06/14 12:11:47 am        106

នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦)​ នេះ​ លីបង់ បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស ពោល​គឺ​មិនយូរប៉ុន្មានបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញការព្រមានឲ្យ​ជម្លៀសចេញ សម្រាប់ទីតាំងចំនួន ២០​ ក្នុង​នោះ​រួមមាន​ទាំងទីក្រុង Nabatieh ផង​ដែរ មុនពេល​ការវាយឆ្មក់កើត​ឡើង​។

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យ​ដឹង​ថា ប្រតិបត្តិការ​តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាច្រើនដែលមាន​នៅ​ក្នុង​ការព្រមាននេះ​ ក្នុង​នោះ​រួមមាន​ទាំងភូមិ Rihan និង Sujud ដែលមានទីតាំងនៅមិនឆ្ងាយពីទីក្រុង​ Nabatieh។

ការព្រមានរបស់កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យ​ប្រជាជនជម្លៀសចេញ​ពី​ផ្ទះសម្បែង​របស់ពួកគេ​ជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani។ កាលពីខែឧសភា កង​ទ័ពអ៊ីស្រាអែល បានប្រកាសតំបន់ទាំងអស់នៅភាគខាងត្បូងនៃទន្លេនេះថា ជា «តំបន់ប្រយុទ្ធ» ហើយចាប់តាំងពីពេលនោះមកបានបើក​ការ​វាយប្រហារលើ​តំបន់នោះ។

កាល​ពី​យប់​ថ្ងៃទី១២ ខែមិថុនា សារព័ត៌មាន NNA បានរាយការណ៍ពីការផ្ទុះ និងការបាញ់ផ្លោងកាំភ្លើងធំនៅជិតតំបន់​ភ្នំ Ali Taher។ នៅថ្ងៃទី១២ ខែមិថុនានោះ​ ក្រុមហេសបូឡា ដែលបានបន្តវាយប្រហារលើកងទ័ពអ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រយុទ្ធ​ជាមួយ​កងកម្លាំងអ៊ីស្រាអែលដែលកំពុងរុលឆ្ពោះទៅកាន់ទីក្រុង Majdal Zoun។

គួរ​បញ្ជាក់ថា អ៊ីស្រាអែល និងហេសបូឡា បានមាន​សង្គ្រាមជាមួយ​គ្នា ចាប់តាំងពីដើមខែមីនា នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានទាញលីបង់ឲ្យ​ធ្លាក់​ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ជាមួយនឹងការបាញ់រ៉ូកែតទៅ​អ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm