កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm        133

នៅក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី​មនុស្ស​ធម៌​» កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងទទួល​ថវិ​កា​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ ​សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិកនៅសាល A ជាន់ទី៣ នៃទីស្នាក់ការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី នាវេលាម៉ោង ៣ រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ដល់​ទីស្នាក់ការកណ្តាល និងបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្ត​មាន​របស់​ប្រតិភូ នៃ សមាគមឧកញ៉ាកម្ពុជា ដែលបានញ៉ាំងឱ្យបរិយាកាស នៃពិធីទាំងមូល​ពេញ​ប្រៀប​ទៅ​ដោយ​ស្នាមញញឹម និងស្មារតី សាមគ្គីភាពមនុស្សធម៌យ៉ាងជ្រាលជ្រៅ។

នៅក្នុងឱកាសនោះផងដែរ លោកអ្នកឧកញ៉ា លាង ឃុន អនុប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​ឧកញ៉ា​កម្ពុជា និងជា «ប្រធានប្រតិភូ» បានឡើងមានប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់កិត្តិយស និងឱកាសដល់សមាគម បានចូលរួម​ចំណែក​ក្នុង​សកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជាលើកទី៥ បើគិតតាំងពីឆ្នាំ២០២៣​ ដែល​មាន​ថវិកា​សរុប​ចំនួន ៦,៤៦០,២២០ដុល្លារ។ ជាមួយគ្នានោះ លោកអ្នកឧកញ៉ាប្រធានប្រតិភូ ក៏​បាន​ជម្រាប​ជូនអ​ង្គពិធីទាំងមូល អំពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលសមាគមឧកញ៉ាកម្ពុជា សម្រេ​ច​បាន​ក្នុងរយៈពេលកន្លងមក ក្នុងការរួមចំណែកជួយដល់សង្គមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍សំណេះសំណាលយ៉ាងស្និទ្ធស្នាល ដោយលោកជំទាវបណ្ឌិត បានលើកឡើង និងបង្ហាញពីសមិទ្ធផលសំខាន់ៗជាច្រើន បែបវឌ្ឍនភាព ដែលកាកបាទក្រហមកម្ពុជា សម្រេចបានក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ​ ជនភៀសសឹក​ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្រ្តៃយ៍ ក៏បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ទៅកាន់ក្រុមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលជានិច្ចកាលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ដល់កាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ថវិកាដែលបានមកពីការបរិច្ចាគនាពេលនេះ គឺពិតជាមានតម្លៃមហាសាល និងជាប្រភពទុនដ៏សំខាន់ ក្នុងការបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា។

បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល ពិធីប្រគល់ និងទទួលថវិកា ក៏ត្រូវបានប្រារព្ធឡើង ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលថវិកាពីតំណាងសមាគមឧកញ៉ាកម្ពុជា ព្រមទាំងបានប្រគល់ជូនវិញនូវបណ្ណថ្លែងអំណរគុណ ដើម្បីជាការដឹងគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌របស់សមាគម។

កម្មវិធីទាំងមូលត្រូវបានបញ្ចប់ទៅដោយជោគជ័យ និងស្និទ្ធស្នាល តាមរយៈការថតរូបអនុស្សាវរីយ៍រួមគ្នា រវាងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា។ ស្មារតីនៃទិវា ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីមនុស្សធម៌» នាថ្ងៃនេះ គឺពិតជាបានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីវប្បធម៌នៃការចែករំលែក និងសាមគ្គីភាពដ៏រឹងមាំរបស់សង្គមជាតិកម្ពុជា៕ អត្ថបទ៖ សំ ងីម

 

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am