សារព័ត៌មានរដ្ឋអ៊ីរ៉ងរាយការណ៍ថា បុណ្យសពសម្រាប់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei នឹងចាប់ផ្តើមក្នុងទីក្រុងតេអេរ៉ង់ នៅថ្ងៃទី ៤ ខែកក្កដា ហើយនិងបញ្ចប់ទៅជាមួយការបញ្ចុះសពក្នុងទីក្រុងភាគឦសាន Mashhad នៅថ្ងៃទី ៩ ខែកក្កដា ។
គួរឲ្យដឹងថា លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ ការស្លាប់របស់លោក បានក្លាយជាការបញ្ចប់រយៈពេលជាង ៣ទសវត្សរ៍ នៃរបបគ្រប់គ្រងដោយសាធារណរដ្ឋអ៊ិស្លាម ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមច្រកអាកាសបានសម្លាប់លោក Khamenei នៅក្នុងយុទ្ធានការយោធា ដើម្បីផ្តួលរំលំរដ្ឋាភិបាលសាធារណរដ្ឋអ៊ិស្លាម ។
បន្ទាប់ពីការស្លាប់របស់លោក អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ដើម្បីបន្តវេនពីឪពុកស្លាប់របស់លោកជាមេដឹកនាំកំពូលរបស់ប្រទេសមួយនេះ ។
ដោយឡែក រឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងពិធីបុណ្យសពរបស់លោក Khamenei នឹងត្រូវប្រកាសតាមពេលកំណត់ ៕

