លោក Abas Aslani អ្នកវិភាគនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រមជ្ឈិមបូព៌ាក្នុងទីក្រុងតេអេរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺជាឱកាសមួយដើម្បីដាក់មូលដ្ឋានសម្រាប់ការផ្សះផ្សារវាងភាគីទាំងពីរកាន់តែទូលំទូលាយ ដែលអាចផ្តល់ប្រយោជន៍ដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។

លោក Aslani បានប្រាប់សារព័ត៌មាន Al Jazeera ថា «យើងបានឃើញការចាប់អារម្មណ៍ពីប្រទេសក្នុងតំបន់ចំពោះការធ្វើឲ្យ្រសើរទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ និងធ្វើការលើបញ្ហាទ្វេភាគី ព្រមទាំងបញ្ហាតំបន់ផងដែរ។ ដូច្នេះហើយបានជាប្រទេសទាំងពីរមានបំណងទុកមួយឡែកអ្វីដែលបានកើតឡើង ហើយគិតអំពីអនាគត»។ លោកបាននិយាយថា «ដោយមានអនុស្សរណៈនៃការយោគយល់ មានក្តីសង្ឃឹមថា សន្តិភាព នឹងវិលត្រឡប់មកវិញនៅក្នុងតំបន់»។

អ៊ីរ៉ង់ បានទទូចថា សន្តិភាពចាំបាច់ត្រូវរួមបញ្ចូលគ្រប់សមរភូមិទាំងអស់នៅក្នុងតំបន់ ហើយនេះក៏អាចត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដោយទីក្រុងតេអេរ៉ង់ និងរដ្ឋធានីក្នុងតំបន់ផ្សេងទៀត ដើម្បីធ្វើការលើទំនាក់ទំនង និងធ្វើការឈានទៅរកតំបន់កាន់តែប្រសើរ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អនុញ្ញាតឱ្យរឿងនេះកើតឡើង។