លោក Trump ប្រារព្ធខួបកំណើត៨០ឆ្នាំដោយមានការប្រកួតប្រដាល់ក្នុងទ្រុង និងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

2026/06/15 06:20:23 pm        67

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រារព្ធខួបកំណើតគម្រប់៨០ឆ្នាំក្នុងលក្ខណៈគួរឱ្យចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ដោយប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ភ្លាមៗ មុនពេលលោករៀបចំការប្រកួតប្រដាល់ក្នុងទ្រុងនៅលើវាលស្មៅនៅសេតវិមាន។ កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយទីក្រុងតេអេរ៉ង់ មានការលាបពណ៌លើនំខេកនៃពិធីខួបកំណើតមិនធ្លាប់មានពីមុនមក សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានវ័យចំណាស់បំផុតក្នុងការកាន់តំណែង។

ក្រោយមក លោក Trump បានធ្វើជាអធិបតីក្នុងពិធីជប់លៀង Ultimate Fighting Championship (UFC) នៅលើវាលស្មៅជាប្រវត្តិសាស្ត្រ ដោយទស្សនាការប្រកួតប្រដាល់នៅលើសង្វៀនក្នុងទ្រុង។

ប៉ុន្តែមានភ្លៀងធ្លាក់លើក្បួនព្យុហយាត្រារបស់លោក Trump ដោយការិយាល័យព្យាករអាកាសធាតុបានចេញការព្រមានអំពីផ្គររន្ទះនៅទីក្រុងវ៉ាស៊ីនតោនដែលធ្វើឲ្យរំខានដល់យប់នៃការប្រកួត្រដាល់នៅសេតវិមាន។

ដោយចំណាយប្រាក់៦០លានលានដុល្លារអាមេរិក ព្រឹត្តិការណ៍ UFC Freedom 250 ត្រូវបានភ្ជាប់ទៅនឹងពិធីសកម្មភាពនានានៅឆ្នាំនេះសម្រាប់ខួបលើកទី២៥០នៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក។

អ្នករិះគន់ បាននិយាយចំអកចំពោះការប្រកួតប្រដាល់ក្នុងទ្រុង ដោយនិយាយថាវាជាការប្រមាថនៅសេតវិមានដោយប្រធានាធិបតីរូបនេះដែលបានបំផ្លាញបទដ្ឋានម្តងហើយម្តងទៀតក្នុងអំឡុងពេលកាន់តំណែងរបស់លោក។ លោក Trump ក៏បានប្រឈមការរិះគន់ចំពោះការរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបានធ្វើឱ្យតម្លៃថាមពលសកលកើនឡើងខ្ពស់ និងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់អាមេរិក។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm