សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​

2026/06/15 12:29:26 pm        98

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេច​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានប្រកាស​គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយនឹង​ក្រសួងអបរំ យុវជន និងកីឡាទៅដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ។

សម្ដេច​ធិបតីបានថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះ ក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា យន្តការ «គន្លងវិជ្ជាជីវៈ» នេះ នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបាន ជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ដើម្បីឆ្លើយតបយ៉ាងចំគោលដៅ ទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ច ពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។

សម្ដេច​ធិបតីបានថ្លែង​ថា​៖«មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា»។

សូមជម្រាបថា យន្តការ «គន្លងវិជ្ជាជីវៈ» ឬ «គន្លងអប់រំថ្មី» គឺជាកិច្ចសហការកែទម្រង់ដ៏សំខាន់រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសិស្សដែលបញ្ចប់ថ្នាក់ទី៩ ឱ្យមានឱកាសចាប់យកជំនាញច្បាស់លាស់ស្របតាមតម្រូវការទីផ្សារការងារ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបើកផ្លូវឱ្យសិស្សានុសិស្សអាចជ្រើសរើសរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈទន្ទឹមនឹងការសិក្សាចំណេះដឹងទូទៅ ដោយចាប់ផ្តើមសាកល្បងអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦នេះ៕


អត្ថបទដែលទាក់ទង

សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
2026/06/15 12:45:49 pm        1
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
2026/06/15 12:29:26 pm        1
សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត
2026/06/15 11:11:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ

2026/06/15 12:45:49 pm
​ភាគហ៊ុនសកលងើបឡើង តែតម្លៃប្រេងធ្លាក់ថ្លែ ដោយសារដំណឹងនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម អ៊ីរ៉ង់-អាមេរិក
2026/06/15 12:34:50 pm
​សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
2026/06/15 12:29:26 pm
​លោក Trump ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការវាយប្រហារសងសឹកគ្នា
2026/06/15 12:14:46 pm
​អតីតមន្ត្រីរបស់លោក Obama រិះគន់សង្គ្រាមលើអ៊ីរ៉ង់ថាជា «មហន្តរាយដែលខ្វះការប្រុងប្រយ័ត្ន និងខាតបង់ច្រើន»
2026/06/15 12:13:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am