ទីផ្សារភាគហ៊ុនបានកើនឡើងនៅអាស៊ីនៅថ្ងៃចន្ទ ១៥ មិថុនានេះ ខណៈប្រាក់ដុល្លារ និងតម្លៃប្រេងបានធ្លាក់ថ្លៃ ទន្ទឹមនឹងកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់បានសន្យាថានឹងបន្ធូរបន្ថយសម្ពាធអតិផរណាទូទាំងពិភពលោក និងកាត់បន្ថយតម្រូវការសម្រាប់អត្រាការប្រាក់ខ្ពស់។
នៅកូរ៉េខាងត្បូង សន្ទស្សន៍តម្លៃភាគហ៊ុនគោលកូរ៉េ (KOSPI) បានបើកការជួញដូរក្នុងតម្លៃ ៤០២,៥០ ពិន្ទុ ឬ៤,៩៥% ឡើងដល់៨.៥២៦,១២ ។

មធ្យមភាគភាគហ៊ុន Nikkei របស់ជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃចន្ទ១៥ មិថុនានេះ បន្ទាប់ពីការប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន ដែលជំរុញអារម្មណ៍ទីផ្សារឲ្យមានភាពធូរស្រាល។
សន្ទស្សន៍ភាគហ៊ុន Nikkei 225 បានកើនឡើង ៣,៤ % ដល់ ៦៩.២៦១,៦៥ គិតត្រឹមម៉ោង ០០០៩ នាទីម៉ោងសកល ។

សន្ទស្សន៍ភាគហ៊ុនកោះតៃវ៉ាន់(TAIEX)បានបើកជួញដូរក្នុងកម្រិតខ្ពស់នៅ៤៤.៤៤៧ ,៨៧ នៅថ្ងៃចន្ទ ១៥ មិថុនា នេះ ហើយបន្ទាប់មកបានកើនឡើងដល់ជាង៤៥.០០០ ពិន្ទុក្នុងរយៈពេលប្រាំនាទី។
សន្ទស្សន៍ភាគហ៊ុន Shanghai Composite បានចាប់ផ្តើមកើនឡើងនៅ៤០៥៣,៥៨ ពិន្ទុ ដោយកើនឡើង ២២,០៧ ពិន្ទុ ឬ០,៥% នៅថ្ងៃចន្ទនេះ។
នៅអឺរ៉ុបតម្លៃភាគហ៊ុន EUROSTOXX 50 និង DAX ទាំងពីរបានកើនឡើង១,៧% ខណៈតម្លៃផ្សារហ៊ុន FTSE ងើបឡើង០,៧%។
ចំណែកតម្លៃភាគហ៊ុន S&P 500 បានកើនឡើង ១,១% ខណៈ Nasdaq បានកើនឡើង ១,៨% ស្របពេលមានការកើនឡើងជាទូទៅនៃទ្រព្យសកម្មដែលមានហានិភ័យ។
តម្លៃប្រេងឆៅ Brent បានធ្លាក់៤,៧% មកនៅត្រឹម៨៣,២៤ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល ៕