អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងបេរូត រដ្ឋធានីនៃប្រទេសលីបង់ នៅព្រឹកព្រលឹមថ្ងៃនោះ។
លោកប្រមុខUN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះ បានកើតឡើង ទោះបីជាមានបទឈប់បាញ់ និងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងបើកផ្លូវទៅរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនេះក៏ដោយ។

លោកបានបន្ថែមថា៖«ជម្លោះនេះ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក»។
លោក ហ្គុយតឺរេស បានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យបង្ហាញការអត់ធ្មត់អតិបរមានៅពេលវេលាដ៏សំខាន់នេះ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំចំពោះលទ្ធផលជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដោយសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»៕
