ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស បានកើនឡើងលើសពី ៧៣.០០០ នាក់។
ចំនួនអ្នកស្លាប់ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអាទិត្យ បានកើតឡើង ខណៈដែលអ៊ីស្រាអែល បានបន្តវាយប្រហារ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយ ត្រូវបានសម្រេច នៅក្នុងខែតុលាក៏ដោយ។
ការបញ្ជាក់បានមកពីលោក Zaher Al-Waheidi ប្រធាននាយកដ្ឋានកំណត់ត្រារបស់ក្រសួង និងលោក Hamza Salem មកពីនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ក្រសួង។

ចំនួនអ្នកស្លាប់សរុបចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមឥឡូវនេះ មានចំនួន ៧៣.០០១ នាក់។
នៅថ្ងៃអាទិត្យ ក្រសួងបាននិយាយថា មានអ្នកស្លាប់ចំនួន ៥នាក់៖ ពីរនាក់នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង និងម្នាក់នៅតំបន់ហ្កាហ្សាភាគកណ្តាល បន្ថែមពីលើពីរនាក់ ដែលបានស្លាប់ដោយសារ របួសពីមុន។
មនុស្សជាង ១៧៣.២០០ នាក់ បានរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលត្រូវបានបង្កឡើងដោយការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារនោះ បានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់មនុស្ស ២៥១នាក់ផ្សេងទៀត ធ្វើជាចំណាប់ថ្នូរ៕
