ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ

2026/06/15 10:57:09 pm        171

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ។

ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៨ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)និងការបំពាក់គ្រឿងឥស្សរិយយស នាថ្ងៃនេះ គឺដើម្បីបង្ហាញនូវជំហានវឌ្ឍនភាពតាមដំណាក់កាលនីមួយៗ គួរឲ្យកត់សម្គាល់នូវសមិទ្ធផល និងស្នាដៃទាំងឡាយ ក្នុងការកសាង និងអភិវឌ្ឍស្ថាប័នឱ្យមានកិត្យានុភាពរបស់ស្ថាប័នកំពូលមានសមត្ថកិច្ចធានាការពារការគោរព​រដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលសម្រេចបានទាំងអស់នេះ អាស្រ័យដោយមានការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន សមាជិក សមាជិកាក្នុងអាណត្ដិនីមួយៗ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលមានស្មារតីរួមគ្នា លើកទិសដៅ និងអនុវត្ដការងារ សមេ្រចឧត្ដមគតិរួមរបស់យើង គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័ន កំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ ជាក់ស្តែងរួមមាន៖ ការការពារសិទ្ធិសេរីភាពជាសារវន្ត ការធានាការគោរពគោលការណ៍នីតិរដ្ឋ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ។ ជាងនេះទៅទៀត ក្រៅតែពីសមត្ថកិច្ចគោល ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចនូវសមិទ្ធផលស្នាដៃដ៏ត្រចះត្រចង់នាំមកនូវកិត្យានុភាពជូនស្ថាប័ន គឺការរៀបចំប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៣ និងការកសាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋ និងការសម្ពោធវិមាននាឆ្នាំ២០២៤ ដែលពិធីជាប្រវត្តិសាស្ត្រទាំងពីរនេះ បានត្រូវប្រារព្ធធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ឯកឧត្តមប្រធាន ក៏បានថ្លែងបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន បានដាក់ចេញនូវគោលការណ៍ជំរុញបន្ថែមលើគោលការណ៍ដែលមានស្រាប់នោះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះរួមមាន​ ១-ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ក្រៅតែពីការឧបត្ថម្ភគាំទ្រដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទៅបន្តការសិក្សានៅក្រៅប្រទេស និងចាត់បញ្ជូនមន្ត្រីទៅរៀនវគ្គបណ្តុះបណ្តាលវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខាងហិរញ្ញវត្ថុ ក្រុមប្រឹក្សាធម្មនុញ្ញនៅបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់លើប្រធានបទនានា ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន ក្នុងនោះក៏មានការអញ្ជើញជំនាញការបរទេសមកធ្វើបទឧទ្ទេសនាមផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម សូមលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ ក្រុមប្រឹក្សាធម្មនុញ្ញ ជួយចូលរួមគាំទ្រកិច្ចការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការផ្តល់នូវបាឋកថាតាមលទ្ធភាពនៃពេលវេលា, ២-ការជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចការសិក្សាស្រាវជ្រាវលើប្រធានបទនានាទាក់ទងនឹងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើពិធីផ្សព្វផ្សាយអំពី របកគំហើញថ្មីទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា ជាពិសេស គឺតុលាការធម្មនុញ្ញ ដែលត្រូវបានបង្កើតនៅក្នុងសម័យសាធារណខ្មែរ និងតឹកតាងថ្មីអំពីអត្ថិភាពនៃសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កម្ពុជាចំនួន២០នាសម័យនោះ និង៣-ការងារបន្តការលើកកម្ពស់កិត្យានុភាពស្ថាប័ន ជារួម សមិទ្ធផលស្នាដៃ ដែលសម្រេចបានទាំងអម្បាល គឺជាមរតកធនធានដ៏ថ្លៃថ្លា ដែលក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបន្តវេន ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវគោរពថែរក្សា និងបន្តអនុវត្តពង្រឹងពង្រីកឱ្យកាន់តែមានភាពស្តុកស្តម្ភឡើង៕អត្ថបទ ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm