យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង

2026/06/15 11:01:55 pm        110

កំពង់ឆ្នាំង៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយសមាគមបណ្ណាល័យគំនិត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីយុវជន ព្រះសង្ឃ និងសមាជិកសមាគមជាច្រើនរូប។

លោក កែវ ពិសិដ្ឋ សមាជិកគណ:កម្មាការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងថា៖ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យដែនដីអាណាចក្រចេនឡា និងតំបន់ទេសចរណ៍ភ្នំនាងកង្រី កាន់តែមានភាពល្បីល្បាញ និងត្រូវបានសាធារណជនស្គាល់កាន់តែទូលំទូលាយ ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេស​ចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រនៅក្នុងស្រុកកំពង់លែង។ ក្រៅពីសកម្មភាពមនុស្សធម៌ កម្មវិធីនេះក៏បានផ្តោតលើការអប់រំយុវជនតាមគោលការណ៍ព្រះពុទ្ធសាសនា ដោយជំរុញឱ្យយុវជនស្គាល់ពីគុណតម្លៃសីលធម៌ ប្រពៃណី និងវប្បធម៌ជាតិ។

ក្រុមការងារក៏បាននាំយកសម្ភារៈសិក្សា និងអំណោយមនុស្សធម៌ ចែកជូនដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន៣៤២ នាក់ ដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅតាមសហគមន៍មូលដ្ឋាន និងបង្កើនទឹកចិត្តដល់អ្នកអប់រំ។ យុវជនដែលចូលរួម បានធ្វើទស្សនកិច្ចនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ដែលត្រូវបានចាត់ទុកជាតំបន់ប្រវត្តិសាស្ត្រសំខាន់មួយ បង្ហាញពីការរស់នៅរបស់ដូនតាខ្មែរនាសម័យបុរេប្រវត្តិ។ ក្រុមការងារក៏បានទស្សនាតំបន់ទេសចរណ៍ធម្មជាតិទឹកជ្រោះអូដារ ប្រាសាទបុរាណចំនួន៦ និងតំបន់ច្រកបាក់ ដែលជាទីតាំងមានជាប់ទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្ត្រ និងវីរភាពរបស់បុព្វបុរសខ្មែរ។

តាមរយៈកម្មវិធីនេះ អ្នករៀបចំសង្ឃឹមថា នឹងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ស្រុកកំពង់លែង ឱ្យកាន់តែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕  ដោយ ​៖ កាំង ហុងវាស្នា

 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm